ភ្នំពេញ៖ អាចនិយាយបានថា នេះជាគម្រោងផ្លូវល្បឿនលឿនទីពីររបស់ប្រទេសកម្ពុជា ដែលផ្លូវល្បឿនលឿនដំបូងគឺមានទីតាំងពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ហើយថ្មីៗនេះ ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កំពុងសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំ ឯកឧត្ដមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ច ដើម្បីចូlរួមសហការណ៍ ជាមួយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីដំណើរការ សិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរា បានរលូន។
គួរបញ្ជាក់ផងដែរថា លិខិតស្នើសុំក្នុងការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប គឺចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ William Chang

