ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា ព្រះនាង នរោត្ដម ជេនណា ទ្រង់ប្រឡូកក្នុងសិល្បៈមកជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនកុះករ។ លើសពីនេះទៅទៀត ព្រះនាងតែងទទួលបានក្ដីស្រលាញ់ និងពេញចិត្តពីទស្សនិកជនគ្រប់វ័យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ថែមពីនេះទៀត ព្រះនាង នរោត្ដម ជេនណា មានសមត្ថភាពសម្ដែងបានយ៉ាងល្អ ហើយថែមទាំងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះទៀតផង។ មួយវិញទៀត ព្រះនាងអាចច្រៀងបានច្រើនភាសា ដូចជាភាសាខ្មែរ អង់គ្លេស បារាំង ចិន និងថៃ។

យ៉ាងណាមិញ ថ្មីៗនេះជាដំណឹងដ៏រីករាយ ដែលព្រះនាង នរោត្ដម ជេនណា បានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន ឌ្រីមធីម ដែលក្រុមហ៊ុន ឌ្រីមធីម បានក្លាយជាភ្នាក់ងារគ្រប់គ្រងព្រះនាងដោយផ្ទាល់ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ពីស្ថាប័នក្រុមហ៊ុន ឌ្រីមធីម ពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង សម្រាប់ការក្លាយជាភ្នាក់ងារគ្រប់គ្រងព្រះនាងយ៉ាងដូច្នេះ៕




