ភ្នំពេញ៖ មុននេះបន្ដិចមានហេតុការកើតឡើងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដល់មហាជន អ្នកលេងបណ្ដាញសង្គមជាខ្លាំង ដោយបុរសម្នាក់មានឈ្មោះថា ម៉ាប់ បានបង្ហោះរូបភាព ជាច្រើនសន្លឹក និងបានរៀបរាប់យ៉ាងក្តុកក្ដួល ព្រោះតែរូបលោកបានបាញ់.ស.ម្លា.ប់.ប្រពន្ធជាទីស្រឡាញ់ ប្អូនថ្លៃ និងលោកយាយ ដោយសារតែមូលហេតុ គ្រួសារខាងប្រពន្ធរបស់លោក បានបង្ខំឲ្យកូនស្រីដាច់ខាតត្រូវតែលែងលះគ្នាជាមួយលោក ទាំងដែលគូប្ដីប្រពន្ធរបស់លោក កំពុងតែស្រឡាញ់ ល្អុកល្អើន ថែមទាំងប្រពន្ធរបស់លោកមានផ្ទៃពោះថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណៈពេលនេះ លោកបាននិយាយរៀបរាប់រឿងបញ្ហានៅក្នុងគ្រួសាររបស់លោកគ្រប់យ៉ាង ចូលទៅក្នុងគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយលោកបាននិយាយថា «យប់មិញខ្ញុំបាញ់.ស.ម្លា.ប់.ប្រពន្ធខ្ញុំ ប្អូនថ្លៃ និងលោកយាយ មិនដឹង.ស្លា.ប់.ឬក៏រស់នោះទេ ជីវិតមនុស្ស ៣នាក់ច្បាប់មិនលើកលែងឲ្យខ្ញុំទេ»។
លើសពីនេះ បុរសខាងលើបានរៀបរាប់បន្ដទៀតថា ខ្ញុំបានប្រាប់រួចហើយថាកុំបំបែកបំបាក់ខ្ញុំនឹងប្រពន្ធខ្ញុំអី ខ្ញុំទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ ហើយខ្ញុំទាំងពីររស់នៅជាមួយគ្នា ១ឆ្នាំ ១ខែ ៣ថ្ងៃហើយ ដែលកន្លងមកនេះ ខ្ញុំទាំងពីរនាក់មិនដែលឈ្លោះគ្នាសូម្បីម្ដង គាត់ស្រឡាញ់ខ្ញុំខ្លាំង គោរពខ្ញុំ និងបម្រើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយខ្ញុំក៏ស្រឡាញ់គាត់ជាងជីវិតខ្ញុំទៅទៀត ខ្ញុំសុខចិត្តទៅលត់ជង្គង់មុខយាយនឹងម៉ែ លើកដៃសំពះសុំអង្វរ អ្នកទាំងពីរ ឲ្យផ្ដល់ឱកាសឲ្យខ្ញុំបានកែខ្លួន តែគាត់នៅតែឆ្លើយដដែលថាដាច់ខាត ត្រូវតែលែងលះគ្នា ប្រពន្ធខ្ញុំគាត់និយាយទាំងទឹកភ្នែក មិនចង់លែងទេអាណិតប្ដី។
គួរឲ្យដឹងបន្ថែមទៀតថា ម្ដាយក្មេករបស់លោក បានឲ្យប្រពន្ធរបស់លោក យកកូននៅក្នុងផ្ទៃចេញ ហើយឲ្យកុហក់ថាមិនបានមានកូននោះទេ ដើម្បីឲ្យខ្ញុំព្រមផ្ដិតមេដៃលែងលះគ្នា លើលោកនេះគ្មានទេអាថ៍កំបាំងទេ យាយហ៊ានបំបែកបំបាក់ខ្ញុំ ហើយថែមទាំងស.ម្លា.ប់កូនរបស់ខ្ញុំដែលនៅក្នុងពោះមិនទាន់ដឹងអ្វីទាំងអស់ ដល់ពេលលោកយាយវិញម្ដងហើយ ខ្ញុំមិនចេះជេរ មិនចេះប្រើអំពើហឹង្សាទេ ចេះតែស.ម្លា.ប់យាយជាអ្នកបង្ខំខ្ញុំទេ។ បែបនេះហើយដែលបណ្ដាលឲ្យចិត្តរបស់លោក ម៉ាប់ បា.ញ់.ផ្ដាច់ជីវិតយ៉ាងនេះ តែក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិ ឲ្យលោកកុំគិតខ្លីអីបែបនេះ, ព្រមចូលខ្លួនដោះស្រាយចំពោះមុខច្បាប់ទៅ, និងនិយាយលើកទឹកចិត្តដល់លោកជាច្រើនទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







