កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងហូលីវូដដ៏ល្បីល្បាញលំដាប់ពិភពលោក Angelina Jolie បានចិញ្ចឹមបីបាច់កូនប្រុស មានឈាមជ័រជាខ្មែរ ឈ្មោះ Maddox Chivan Jolie-Pitt ដែលពេលនេះ រូបគេ ធំធាត់ពេញកម្លោះមានអាយុ២០ឆ្នាំទៅហើយ ប៉ុន្ដែកូនប្រុសរូបនេះ ត្រូវទទួលបានការទុកចិត្តយ៉ាងខ្លាំងពីម្ដាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ងាកមកមើល ដំណើរដើមទង ដែលធ្វើឲ្យ Maddox ក្លាយជាកូនច្បងម្នាក់ ដែលទទួលបានសិទ្ធិគ្រប់គ្រងចាត់ចែងរឿងមរតកបន្ដពី Angelia ដែលជាម្ដាយនោះគឺ ក្រោយពីនាងបានលែងលះជាមួយលោក Brat Pitt មក បន្ទុកតួនាទីចិញ្ចឹមមើលថែកូនៗទាំងអស់ត្រូវធ្លាក់មកលើតារាស្រីរូបនេះ តែម្នាក់គត់។

មិនតែប៉ុណ្ណោះ អ្នកម្ដាយរូបនេះ ជាស្ត្រីដែលគ្រប់គ្រងកូនៗ និង មុខជំនួញយ៉ាងតឹងរឹង ស្របពេល អតីតស្វាមីនាងតែងតែលួចយកកូនរបស់ពួកគេ ដើរលេងយ៉ាងសប្បាយ ដើម្បីប្រឆាំងនឹងនាង។ លើសពីនោះគ្មានកូនណាម្នាក់ ដែលនៅខាងនាងឡើយ ។

ចំណែកឯ កូនតែម្នាក់គត់ដែលស្រឡាញ់ការពារម្ដាយជាងគេនោះគឺ មានតែ Maddox ជាកូនដែលមានឈាមជ័រខ្មែរនេះឯងហ៊ានកាត់ត្រកូល Pitt ចេញពីឈ្មោះរបស់ខ្លួន ហើយ ថែមទាំងអះអាងថាអ្វីដែលគេធ្វើគឺ គេស្រឡាញ់ម្តាយគេខ្លាំងណាស់ មិនមែនកើតដោយការបង្គាប់របស់ Angelina Jolie ឡើយ ។
ទន្ទឹមនឹងនោះ Angelina បានហៅមេធាវី សរសេរបណ្តាំពិន័យកម្មដាក់ទ្រព្យជំនួញទាំងអស់របស់នាង ក្រោមឈ្មោះរបស់ Maddox ជាអ្នកចាត់ចែងទ្រព្យទាំងនោះ ដែលវាជា រង្វាន់នៃភាពស្មោះត្រង់របស់កូនប្រុស ដែលឈរខាងនាងមិនប្រួលប្រែគ្រាដែលលំបាកបំផុត ដោយដាក់នាមកូនប្រុសរបស់ខ្លួនថា ANGELINA JOLIE’S RIGHT HAND ឬ ដៃស្តាំ A.J។

សព្វថ្ងៃ Maddox គឺជាអនាគតអ្នកស្នងមរតកវាល់លានមាននាមជា កូនខ្មែរ នៅហូលីវូដ ដែលនាមនេះ គឺម្តាយគេ តែងរំលឹកទូន្មានកូនរមែងចងចាំ WHO YOU ARE ហើយគេតែងរំពឹងថានឹងអាចយកចំណេះដែលគេមាន វិលមកជួយមាតុប្រទេសខ្លួនវិញ នៅថ្ងៃអនាគតតាមការសន្យាជាមួយ ម្តាយខ្លួន ក្នុងនាមថា កូនខ្មែរ៕
ប្រភព៖ វិភាគកុន : Academic Film Criticism