ភ្នំពេញ៖ អាចនិយាយបានថា លោក សំ សុវណ្ណារ៉ាក់ ជាតារាចម្រៀងពន្លកថ្មី ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះរឹតតែទទួលបានការងារច្រៀងតាមកម្មវិធីផ្សេងៗច្រើនជាបន្តបន្ទាប់ ហើយរាល់បទចម្រៀងរបស់លោក ក៏មានអ្នកចូលចិត្តស្ដាប់ច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទន្ទឹមនឹងមានឈ្មោះល្បីល្បាញ ថ្មីៗនេះមានរឿងដ៏ភ្ញាក់ ខណៈលោកឪពុកបង្កើតរបស់ សំ សុវណ្ណារ៉ាក់ បានបង្ហោះរូបភាព រួមជាមួយនឹងសារសរសេរថា៖
ខ្ញុំបាទ សំ សំអុល សូមប្រកាសកាត់កាល ជាសាធារណៈ ថាកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូន ដោយសារកូននេះ មិនស្ដាប់បង្គាប់ម៉ែឪ ជេរប្រមាថម៉ែឪ។ បើថ្ងៃក្រោយកូននេះមានរឿងអ្វី ទៅប្រព្រឹត្តិខុសច្បាប់ ខ្ញុំជាអាណាព្យាបាល មិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃទី២២.03.2023។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការបង្ហោះរបស់ឪពុករបស់តារាចម្រៀងរូបនេះ ប៉ុន្តែលោក សំ សុវណ្ណារ៉ាក់ នៅមិនទាន់ចេញមុខបកស្រាយលើរឿងរ៉ាវដែលបានកើតឡើងនេះនៅឡើយនោះទេ។ ប្រិយមិត្តអាចរង់ចាំតាមដានជាបន្តទៀត ពីការបកស្រាយរបស់តារារូបនេះ នៅពេលក្រោយជាបន្តទៀត៕
សូមទស្សនារូបភាពខាងក្រោម៖








