គួរឲ្យសរសើរ! ក្រោយដឹងអត្ថន័យឈុត មាន សូនីតា ពាក់ក្នុងកម្មវិធី PMA2023

//s9.kh1.co/05/05153a1dbadeced015b429226dc14a0e0b27d5d7.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ពិតជាសាកសម ឈ្មោះជារាជនីក្រមាមែន! មាន សូនីតា ក្នុងឈុតមួយនេះ មិនត្រឹមតែស្រស់ស្អាតទេ មានរួមទាំងអត្ថន័យ យ៉ាងល្អឥតខ្ចោះ

ភ្នំពេញ៖ បើនិយាយអំពី រាជនីក្រមា ប្រិយមិត្តប្រាកដជានឹកឃើញទៅដល់កញ្ញា មាន សូនីតា នាងជាតារាសម្ដែងស្រីដ៏ល្បីល្បាញមួយរូប មិនដែលភ្លេចនៅអ្វីជាអត្តសញ្ញាណរបស់ខ្មែរឡើយ ជាពិសេសនាងតែងតែបង្ហាញវប្បធម៌ តាមរយៈឈុតសម្លៀកបំពាក់របស់នាងនីមួយៗ តែងតែមានលាយលំជាមួយសាច់ក្រមា និងអត្ថន័យផ្សេងៗគ្រប់ឈុត ដែលនាងត្រូវស្លៀកពាក់ចូលកម្មវិធី គឺពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថាសម្រស់របស់នាង ឬក៏ឈុតរបស់នាងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មាន សូនីតា
មាន សូនីតា

ដោយឡែក កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នាងបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី PMA2023 ក្នុងនោះដែលគេកត់សម្គាល់ឃើញថា រ៉ូបពណ៌ខ្មៅរបស់នាងគឺពិតជាប្រណិត ស្រស់ស្អាត និងលិចធ្លោខ្លាំងណាស់ ជាពិសេសអ្នកគាំទ្របានចាប់អារម្មណ៌ជាមួយស្បៃរបស់នាង គឺពិតជាមានប្រវែង វែងខ្លាំងបូកផ្សំជាមួយការច្នៃម៉ូតរ៉ូបនេះ​​​​យ៉ាងប្រណិតទាន់សម័យ និងមានក្បាច់រចនាយ៉ាងលំអិតផ្ចិតផ្ចង់យ៉ាងល្អឥតខ្ចោះ ថែមទាំងរ៉ូបនេះដែរមានអត្ថន័យយ៉ាងអស្ចារ្យទៀតផង។

ជាក់ស្ដែង ក្នុងអត្ថន័យរបស់រ៉ូបនេះ គឺគេតំណាលទៅកាន់អនាគត ដែលគេចែកចេញជា៤ មានដូចជា ឈុត, ស្រទាប់ផ្កា, ស្បៃ, និងក្បាច់ផ្កាភ្ញីវល្លិឈុត«គឺតំណាលនៃប្រវត្តិក្នុងការស្លៀកពាក់នៅក្នុងប្រទេសកម្ពុជា», ស្រទាប់ផ្កា« តំណាងឲ្យការឆ្លងកាត់ពេលវេលា ពីសម័យកាលមួយទៅសម័យកាលមួយ ជាមួយនឹងបញ្ហាផ្សេងៗ ការតស៊ូអត់ធ្មត់ ព្យាយាម ក្នុងនាមជាស្រ្ដីម្នាក់នៅក្នុងវិស័យ ហ្វេសសិន (Fashion) ដែលតែងតែទទួលរងនូវ មតិរិះគន់ជាច្រើនទំរាំបានមកដល់ពេលនេះ», ស្បៃ«តំណាងឲ្យផ្នែកមួយដែលធ្វើឲ្យក្រណាត់មួយកីលេចជារូបរាង ដោយមានបង្ហាញរូបគំនូរស្រ្ដីម្នាក់កំពុងត្បាញជាមួយកីតម្បាញក្រណាត់ ជាមួយនឹងក្បាច់លំអរបែបបុរាណខ្មែរ ជាពិសេសបានលើកកម្ពស់ឲ្យតម្លៃទៅដល់អ្នកតម្បាញគ្រប់រូប», ក្បាច់ភ្ញីវល្លិ «ក្បាច់ភ្ញីទេស ក្បាច់ផ្កាចន្ទន៍ និងក្បាច់ត្របកឈូក ដែលមានលំនាំតាមចម្លាក់បុរាណនៅលើប្រាសាទនានាពិតជាល្អឥតខ្ចោះផងដែរ»។

លើសពីនេះ ក្រោយអ្នកគាំទ្របានឃើញរ៉ូបរបស់កញ្ញា មាន​ សូនីតា រួចហើយធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាបញ្ជេញមតិសរសើរ ទៅដល់ការនឹកឃើញច្នៃម៉ូតរូបមួយនេះឡើងមកបានយ៉ាងស្រស់ស្អាត ល្អឥតខ្ចោះ ពិតជាអស្ចារ្យ រួមទាំងបានបញ្ជាក់អំពីអត្ថន័យនៃរ៉ូប អំពីការតំណាងនីមួយៗរបស់ប្រទេសកម្ពុជា ហើយនាងមិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងជាចំពោះនាងនោះឡើយ ហើយនាងគឺពិតជាសាកសមឈ្មោះ គេហៅថារាជនីក្រមា ពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
ក្បាច់ផ្កាភ្ញី និងស្រ្ដីតម្បាញ
ក្បាច់ផ្កាភ្ញី និងស្រ្ដីតម្បាញ
មាន សូនីតា
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T