ថៃ៖ តារាសម្ដែងប្រុសថៃមានឈ្មោះបោះសម្លេង និងជាតារាសម្ដែងប្រុសជួរមុខដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសថៃ គឺលោក Pong Nawat គឺជាតារាសម្ដែងប្រុសចាស់វស្សាម្នាក់ ដែលមានរូបសម្បត្តិស្រស់សង្ហា ផ្ទៃមុខមានប្រជាប្រិយ ទាក់ទាញមានមន្ដស្នេហ៍ រាងខ្ពស់ស្រឡះ និងមានតួនាទីជាតួឯកប្រុស ស្ទើតែគ្រប់រឿង ដែលលោកបានចូលរួមសម្ដែងទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង តារាប្រុសរូបសង្ហារូបនេះ គឺមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ តាំងពីលោកបានចូលរួមសម្ដែងរឿងភាគដំបូង រហូតដល់សព្វថ្ងៃនេះ។ តែលោកបែរជាមកអភ័ព្វស្នេហ៍ទៅវិញ ព្រោះតែតារាប្រុសរូបនេះមានអាយុ ៤៥ឆ្នាំទៅហើយមែន ក៏នៅតែសង្ហាមិនចាញ់ តារាសម្ដែងប្រុសអាយុតិចប៉ុន្មាននោះដែរ តែរូបលោកនៅមិនទាន់ជួបជាមួយគូអនាគតរបស់លោក នៅឡើយនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសលំដាប់ជួរមុខលោក Pong Nawat ក៏ធ្លាប់ធ្វើជាវីដេអូ នៅក្នុង Channel YouTube របស់លោក ដែលលោកនឹងរៀបចំបន្ទប់សម្រាប់កូនរបស់លោក ទាំងលោកមិនទាន់មានភរិយានោះទេ រឿងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើន បាននិយាយថា «គួរតែរកគូអនាគតហើយ កុំនៅកំលោះយូរពេក» ពេលនោះលោកបានតបវិញថា លោកចង់បានប្រពន្ធមែន តែលោកនៅមិនទាន់ជួបនារីណាម្នាក់ ដែរនឹងសាកសមជាមួយលោកនៅឡើយទេ ទាំងដែលអ្នកគាំទ្រជាច្រើននៅរងចំមើលថានារីមួយណា និងបានក្លាយជាគូអនាគតរបស់តារាប្រុសជួរមុខលំដាប់ប្រទេស ដែលរស់នៅលើជីវិតមានទ្រព្យសម្បត្តិច្រើន ស្តុកស្តុម រូបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖






