ថៃ៖ អ្នកនាង Bow Vanda Sahawong ជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន ដែលមានសម្រស់ស្រស់ស្អាត ទម្រង់មុខស្រទន់ និងត្រូវជាភរិយារបស់លោក Por Tridsadee តារាប្រុសថៃ ដែលលោកបានទទួលមរណភាពកាលពីដើមឆ្នាំ២០១៦ មូលហេតុគ្រុនឈាមកម្រិតធ្ងន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ ដោយយោងតាមប្រភពមួយចំនួនបានឲ្យដឹងថា អតីតអ្នកអត្ថាធិប្បាយព័ត៌មានស្រីរូបនេះ បានកាត់សក់ខ្លី និងចាប់ផ្ដើមលេងស្ទាយខ្លួនប្លែកៗ ផ្លាស់ប្ដូរម៉ូតសក់ថ្មី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍លើរូបនាង ដែលអ្នកសារព័ត៌មានថៃចុះផ្សាយថានាង កំពុងមានស្នេហាជាមួយបុរសថ្មីម្នាក់ទៀត និងបាននិយាយថា៖
«ស្វាមីមិននៅភរិយារូបនេះបានកាត់សក់ខ្លី ដោយសង្ស័យថាកាត់ចិត្ត ដែលកំពុងសាងស្នេហ៍ជាមួយនាក់ក្រោយ»

យ៉ាងណាមិញ នាងមិនទុកយូរ ដោយបានចេញមុខបកស្រាយក្នុងគណនីផ្ទាល់ខ្លួនរបស់នាង ទាំងសេចក្ដីមិនពេញចិត្ដ ខឹងជាខ្លាំង ហើយបានតបទៅអ្នកសារព័ត៌មានវិញថា៖
«អ្នកនិយាយមិនគោរពអ្នកស្លាប់ មិនគោរពគ្រួសាររបស់ខ្ញុំ អ្នកគ្មានសតិសម្បជញ្ញៈជាអ្នកសារព័ត៌នោះឡើយ ខ្ញុំកាត់សក់មិនមែនកាត់ចិត្តនោះទេ ឬមួយមួយជីវិតរបស់ខ្ញុំមិនអាចកាត់សក់របស់ខ្ញុំបាននោះទេ?»

គួរឲ្យដឹងដែលថា ក្រោយលោក Por Tridsadee បានទទួលមរណភាពទៅអស់កាល៧ឆ្នាំហើយក៏ពិតមែន តែសម្រាប់ក្ដីស្រឡាញ់ ការនឹករលឹករបស់អ្នកនាង Bow Vanda នៅតែដដែលចំពោះស្វាមីមិនប្រែប្រួល ហើយយើងឃើញថា នាងក៏មិនទាន់បើកចិត្តទទួលយកអ្នកថ្មីនៅឡើយដែល នាងជានារីរឹងមាំបំផុត មិនទាន់ទទួលអ្នកថ្មី ដោយនៅតែផ្ដល់ភាពកក់ក្ដៅដល់កូនស្រីជាទីស្រឡាញ់របស់នាង។ ជាក់ស្ដែក ពាក់ព័ន្ធនឹងរឿងនេះបានក្លាយជាប្រធានបទយ៉ាងក្ដៅនៅលើបណ្ដាញសង្គមផងដែល៕
សូមទស្សនារូបភាពខាងក្រោម៖











