យល់ដឹង៖ គូតារានិករខ្លះត្រូវគ្នាយ៉ាងស៊ីជម្រៅ និងស្រស់ស្អាត ចំណែកអ្នកខ្លះទៀតគឺខុសគ្នាខ្លាំង។ ប្រសិនបើអ្នកជាតារានិករមួយរូបដែលបានរៀបរាប់ខាងក្រោម អ្នកនឹងឃើញពីតារានិករផ្សេងទៀត ដែលផ្ទុយជាមួយអ្នក និងថាតើទំនាក់ទំនងអាចអាក្រក់កម្រិតណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តោះមកស្វែងយល់ទាំងអស់គ្នា ៖
- Gemini ♊️ និង Capricorn ♑️
តារានិករទាំងពីរនេះ គឺផ្ទុយស្រឡះ។ Geminis មានភាពមិនច្បាស់លាស់ខណៈពេលដែល Capricorns តែងតែជឿជាក់ លើការសម្រេចចិត្តរបស់ពួកគេ។ ពេលខ្លះ Geminis មានភាពរំជើបរំជួល និងមិនគួរឲ្យទុកចិត្ត។ ពួកគេជាមេអំបៅសង្គម ដែលចូលចិត្តការផ្លាស់ប្តូរ ដែលខុសពី Capricorn ដែលចូលចិត្តនៅម្នាក់ឯងនៅផ្ទះ ហើយប្រកាន់ខ្ជាប់នូវទម្លាប់របស់ពួកគេ។ គ្មានការបដិសេធទេថា នឹងមានបញ្ហារវាងអ្នកទាំងពីរនេះ។ ពួកគេនឹងពិបាកយល់គ្នា ទៅវិញទៅមក។
- Leo ♌️ និង Scorpio ♏️
នេះជាគូដែលគួរចៀសវាង គ្រប់ការចំណាយ។ Leos មានភាពក្លាហាន ងុបងល់ និងក្រអឺតក្រទមបន្តិច។ Scorpios គឺជាមនុស្សឈ្លក់វង្វេង និងតែងទាមទារកម្មសិទ្ធិផ្ទាល់ខ្លួន។ Leo ចូលចិត្តការចែចង់ និងទាមទារយកចិត្តទុកដាក់ ខណៈដែល Scorpio ចូលចិត្តលាក់ខ្លួន និងមានភាពអាថ៌កំបាំង។ Scorpio នឹងមានការច្រណែន និងតូចចិត្តចំពោះធម្មជាតិ នៃការចែចង់របស់ Leo ។ គូនេះអាចបញ្ចប់ដោយការខូចចិត្ត និងការអាក់អន់ចិត្តយ៉ាងងាយ។
- Libra ♎️ និង Aries ♈️
Libra ត្រូវបានគេស្គាល់ថាជាគូស្នេហ៍ មិនមែនជាអ្នកប្រយុទ្ធទេ។ Aries ដែលត្រូវបានគេស្គាល់ថា ជាមនុស្សដែលឆាប់ក្តៅក្រហាយ និងឆេវឆាវបន្តិចម្ដងៗ ចំណែកឯ Libra គឺត្រូវការភាពស្ងប់ស្ងាត់។ ពេលខ្លះពួកគេអាចនឹងចុះសម្រុងគ្នា ប៉ុន្តែលុះត្រាតែពួកគេខិតខំប្រឹងប្រែងគ្រប់គ្រាន់ ក្នុងទំនាក់ទំនងទើបបាន។
- Cancer ♋️ និង Sagittarius ♐️
Cancer មានភាពរំជើបរំជួប ចំពោះការផ្លាស់ប្តូរបន្តិចបន្តួច នៅក្នុងអារម្មណ៍របស់នរណាម្នាក់ ពួកគេនឹងកត់សម្គាល់នៅពេលដែល Sagittarius តូចចិត្តនឹងអ្វីមួយ។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមានន័យថា Sagittarius នឹងនិយាយ អំពីអារម្មណ៍ទាំងនោះទេ ពោលគឺពួកគេចង់រក្សា ភាពសោកសៅរបស់ពួកគេ។ Cancer ចូលចិត្តមើលថែមនុស្ស។ នេះគឺខុសគ្នាយ៉ាងខ្លាំងពី Sagittarius ដែលឯករាជ្យខ្លាំង ហើយមិនព្រមចុះសម្រុង ជាមួយនរណាម្នាក់ឡើយ។ ពួកគេចូលចិត្តហោះហើរ ហើយចង់រុករកពិភពលោក។
ប្រភព: thoughtcatalog