ក្រោយព្យាបាលជោគជ័យ កុមារាខ្មែរមានបញ្ហាបេះដូង ពេលនេះបានជួបប្រធានាធិបតីកូរ៉េខាងត្បូង

//s9.kh1.co/18/183a6dd336bff78992ad3c873a68759b39ecf30c.jpg
សង្គម

 ០២-កុម្ភៈ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ បានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានមានការចាប់អារម្មណ៍ជាខ្លាំងទៅនឹង ក្មេងប្រុសម្នាក់ មានជំងឺប្រហោងបេះដូង ទទួលបានការព្យាបាលបានដោយជោគជ័យ ថែមទាំងបានធ្វើទស្សនកិច្ច ចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវទី ១ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់លោក គឺលោកស្រី Kim Keon Hee មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ។

គួររំលឹកផងដែរថា កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ ក្រោយពីបានទទួលទំនុកបំរុងយ៉ាងពេញទំហឹង ពីលោកជំទាវទី ១ ដូច្នេះដែរ៕

ប្រភព៖ ស៊ន សុភក្រ្ត

សូមទស្សនារូបភាពខាងក្រោម៖

កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
កុមារាចូលជួប ប្រធានាធិបតីកូរ៉េខាងត្បូង
ជំទាវទី ១ លោកស្រី Kim Keon Hee ពេលមកកម្ពុជា
ជំទាវទី ១ លោកស្រី Kim Keon Hee ពេលមកកម្ពុជា
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/06/066711c413caa76753e8ec9ac896f26a5b8d1f53.jpg

ត្រៀមៗ! នឹងមានការ​ប្រគំតន្ត្រី​ និង​អុជកាំជ្រួច​ ដេីម្បី​អបអរសាទរ​ការ​បេីក​ការដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណនតេជោ​ នៅកោះពេជ្រ​ នៅ​ថ្ងៃ​ទី០៥​ ខែសីហា​ ឆ្នាំ​២០២៤​​

 ២៦-កក្កដា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T