ឡូយកប់! កុំភ្លេចតាមដានផេក Pong Cambodia អាចមានឱកាសឈ្នះសំបុត្រយន្តហោះហ្វ្រី ទៅប្រទេសថៃ

//s9.kh1.co/3c/3cb24827e417b47ec3f8cbfcb10efc3a8ce12b71.jpeg
សង្គម

 ១៤-មករា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ ភោជនីយដ្ឋាន Pong Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន ខេមបូឌា អ៊ែរវេរ ក្រុមហ៊ុន LM Car និង ក្រុមហ៊ុន WowNow

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ ភោជនីយដ្ឋាន Pong Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន ខេមបូឌា អ៊ែរវេរ ក្រុមហ៊ុន LM Car និង ក្រុមហ៊ុន WowNow ក្នុងកម្មវិធីចែករំលែកភាពរីករាយតាមការកម្សាន្ត #ShareTheJoy ដំណើរកម្សាន្តទៅកាន់ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 

អែកតាមប្រសាន៍របស់លោកស្រី ឃឹម មុនីរតន៍ ដែលជា ស្ថាបនិករបស់ Pong Cambodia បានឲ្យដឹងថា

“កម្មវិធីនេះរៀបចំឡើងគឺដើម្បីតបស្នងដល់អតិថិជនដែលតែងតែគាំទ្រភោជនីយដ្ឋាន Pong កន្លងមកដោយផ្តល់សំណាងឲ្យអតិថិជនរបស់យើង អាចទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តហ្វ្រីៗ ទៅប្រទេសថៃ រួមជាមួយការធ្វើដំណើរ ថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ”។

លោកស្រី ឃឹម មុនីរតន៍ 

លោកស្រីបានបន្តទៀតថា៖

“ចំពោះកម្មវិធីនេះដែរ Pong Cambodia មានលក្ខខណ្ឌ ក្នុងការចូលរួមជាច្រើនផ្សេងៗគ្នា ដូចជាការទិញនំពង អាចឈ្នះសំបុត្រយន្តហោះ រួមទាំងលក្ខន្តិកៈផ្សេងៗ ដែលនឹងបង្ហាញក្នុងពេលឆាប់ៗនេះ នៅលើផេកផ្លូវការរបស់ Pong Cambodia”។

លោកស្រី ឃឹម មុនីរតន៍ 
លោកស្រី ឃឹម មុនីរតន៍ 
លោកស្រី ឃឹម មុនីរតន៍ 

គួរបញ្ជាក់ផងដែរថា ចំពោះអ្នកឈ្នះនឹងទទួលបាន រង្វាន់សំបុត្រយន្តហោះ២សន្លឹក កន្លែងស្នាក់នៅ ជាមួយនឹងដំណើរកម្សាន្តរយៈពេល២យប់៣ថ្ងៃ នៅទីក្រុងបាំងកកប្រទេសថៃ។ ហើយកម្មវិធីនេះដែរ នឹងចាប់ផ្តើមនៅខែកុម្ភៈឆាប់ៗខាងមុខនេះហើយដូច្នេះហើយអតិថិជនរបស់ Pong Cambodia កុំភ្លេចតាមដានផេកហ្វេសប៊ុកផ្លូវការទាំងអស់គ្នា ដើម្បីទទួលបានឱកាសសំណាងទៅកាន់ប្រទេសថៃ ដោយហ្វ្រីរហូតដល់៤៨សំបុត្រយន្តហោះ។

ក្រៅពីនេះ សម្រាប់ចក្ខុវិស័យរបស់ Pong Cambodia ក្នុងឆ្នាំ២០២៣នេះ Pong Cambodia នឹងមានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបាន២០សាខាក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣នេះ ដោយបច្ចុប្បន្ន ហាងពង បានបើក១០សាខារួចមកហើយ ទាំងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តារខេត្តមួយចំនួនដូចជាខេត្តសៀមរាប​ ខេត្តបាត់ដំបង​ និងខេត្តព្រះសីហនុ។ អ្វីដែលពិសេសនោះសម្រាប់លោកអ្នកដែលមានបំណងចង់សហការក្នុងការទិញហ្វ្រេនឆាយទៅបើកអាជីវកម្មបន្ត Pong Cambodia ក៏មានទទួលក្នុងការលក់ហ្វ្រេនឆាយរបស់ខ្លួនផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់៖ 015 459 222

ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
ពិធីចុះអនុស្សរណៈយោគយល់ 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T