កំពូលប៉ះកំពូល! បទថ្មី Taeyang និង Jimin នឹងចេញក្នុងខែនេះ

//s9.kh1.co/68/685609c55ca35f3800a6323cce659675d5150e3e.jpg
យុវវ័យ

 ០៤-មករា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

បទចម្រៀងឌីជីថលថ្មីនេះ របស់ Taeyang និង Jimin ត្រូវបានកំណត់ថា នឹងទម្លាក់ជាផ្លូវការ នៅថ្ងៃទី ១៣ ខែមករា វេលាម៉ោង ២ រសៀល KST!

កូរ៉េខាងត្បូង៖ ថ្មីៗនេះ The Black Label បានទម្លាក់រូបភាពខ្លីៗសម្រាប់ បទចម្រៀងឌីជីថលថ្មីរបស់តារាចម្រៀងចាស់វស្សា Taeyang ដែលមានចំណងជើងថា “VIBE” ដែលមានការសហការជាមួយ Jimin របស់ក្រុម BTS។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ នៅក្នុងរូបថតនោះ សិល្បករទាំងពីរបានបង្ហាញពីភាពទាក់ទាញរៀងៗខ្លួន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក។

ជាពិសេស ក្នុងការសហការនេះផងដែរ វានឹងក្លាយជាបទថ្មីដំបូងរបស់ Taeyang ក្នុងនាមជាសិល្បករទោលក្នុងរយៈពេលប្រាំមួយឆ្នាំ។ បទចម្រៀងនេះនឹងពង្រឹងចង្វាក់ផ្ទាល់ខ្លួនរបស់លោក ខណៈពេលដែលបន្ថែមភាពផ្អែមល្ហែមបន្ថែមទៀតជាមួយនឹងទឹកដមដ៏ពិសេសរបស់ Jimin។ ម៉្យាងវិញទៀត បទចម្រៀងឌីជីថលថ្មីនេះ ត្រូវបានកំណត់ថា នឹងទម្លាក់ជាផ្លូវការ នៅថ្ងៃទី ១៣ ខែមករា វេលាម៉ោង ២ រសៀល KST ផងដែរ។

poster បទថ្មីរបស់ Taeyang និង Jimin
poster បទថ្មីរបស់ Taeyang និង Jimin

ប្រភព៖ koreaboo

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T