នេះជាលក្ខណៈសម្បត្តិផ្លូវការ របស់ទូរសព្ទអេក្រង់បត់ OPPO Find N2 ទើបតែចេញ

//s9.kh1.co/38/38540dd1e5b2a4bfc78d7a8e448fddc142a729b6.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ទូរសព្ទ Find N2 ធ្វើតាមការរចនារបស់អ្នកកាន់តំណែងមុនរបស់វា ប៉ុន្តែមានការកែលម្អគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងផ្នែកអេក្រង់, ត្រចៀកបើកបិទ, និងកាមេរ៉ា។

ចិន៖ ក្រុមហ៊ុន OPPO បានដាក់បង្ហាញទូរសព្ទអេក្រង់បត់ Find N2 ដែលជាជំនាន់ទីពីរនៃត្រកូល Find N នៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅក្នុងប្រទេសចិន។ ទូរសព្ទ Find N2 ធ្វើតាមការរចនារបស់អ្នកកាន់តំណែងមុនរបស់វា ប៉ុន្តែមានការកែលម្អគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងផ្នែកអេក្រង់, ត្រចៀកបើកបិទ, និងកាមេរ៉ា។ ចាប់ផ្ដើមជាមួយនឹងអេក្រង់ OLED ស្មាតហ្វូន Find N មានអេក្រង់ខាងក្រៅ 5.54អ៊ីញ ហើយអេក្រង់ខាងក្នុង 7.1អ៊ីញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលអេក្រង់ទាំងពីរមានសមត្ថភាពល្បឿន 120Hz refresh rate មានតែអេក្រង់ខាងក្នុងប៉ុណ្ណោះដែលជាបន្ទះ LTPO អាចផ្លាស់ប្ដូរ refresh rate រវាង 1Hz ឡើងទៅ 120Hz។ ភាពខុសគ្នាសំខាន់មួយទៀតរវាងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង គឺកម្រិតពន្លឺ។ OPPO អះអាងថា ពួកវាមានពន្លឺអតិបរមា 1,350 nits និង 1,550 nits សម្រាប់អេក្រង់ខាងក្រៅនិងអេក្រង់គោលខាងក្នុង រៀងៗខ្លួន។

ដោយបំពេញបន្ថែមនៃការធ្វើឲ្យប្រសើរឡើងនៃអេក្រង់ខាងក្នុង OPPO Find N2 ភ្ជាប់មកជាមួយត្រចៀកបើកបិទដែលបានកែលម្អ ដែលអនុញ្ញាតឲ្យអេក្រង់ដាក់នៅមុំណាមួយ ចន្លោះពី 45°-125°។ ក្រុមហ៊ុនបានអះអាងថា តាមរយៈសារធាតុនិងវិស្វកម្មកាន់តែប្រសើរឡើងសម្រាប់ត្រចៀកបើកបិទ វាបានកាត់បន្ថយស្នាមផ្នត់នៅលើអេក្រង់ខាងក្នុង បាន67%។

ទូរសព្ទ Find N2 ត្រូវបានបំពាក់ដោយឈីប Snapdragon 8+ Gen 1, រ៉េមប្រភេទ LPDDR5 ទំហំ 12/16 GB, និងទំហំផ្ទុកប្រភេទ UFS 3.1 ទំហំ 256/512 GB។ វាមានថាមពលថ្ម 4,520 mAh ដែលត្រូវការត្រឹមតែ40នាទី សម្រាប់ការសាកពេញ ដោយសារការសាកថ្មលឿន 67W SuperVOOC។

ងាកមកកាន់កាមេរ៉ាវិញ OPPO Find N2 បំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួនបីនៅផ្នែកខាងក្រៅ បន្ថែមដោយកាមេរ៉ាសែហ្វី 32MP ទម្លុះអេក្រង់ទាំងក្រៅនិងក្នុង។ សេនស័រកាមេរ៉ាគោលគឺជា 1/1.56’’ 50MP Sony IMX890។ ទីពីរគឺជាឡេនទូលាយ មានសេនស័រ 48MP 1/2” IMX581។ កាមេរ៉ា telephoto គឺជាសេនស័រ 32MP IMX709។ ដំណើរការរូបថតត្រូវបានគ្រប់គ្រងដោយ MariSilicon X ផ្ទាល់ពីក្រុមហ៊ុន OPPO ដែលបានអភិវឌ្ឍក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Hasselblad។

OPPO Find N2 និងចេញលក់នៅក្នុងប្រទេសចិន ក្នុងតម្លៃស្មើនឹង US$1,150 និង US$1,290 សម្រាប់ទំហំផ្ទុក 256GB និង 512GB រៀងៗខ្លួន។ គេមិនទាន់ដឹងអំពីកាលបរិច្ឆេទ ចេញលក់ជាផ្លូវការនៅឡើយទេ។ ដូចគ្នានេះដែរ គេក៏មិនដឹងថា តើឧបករណ៍នេះនឹងបង្ហាញខ្លួននៅលើទីផ្សារពិភពលោកដែរឬទេ៕

https://s9.kh1.co/__image/w=650,h=650,q=100/98/982bcae09a58d9baa25eada2fe698107d3491ccf.png
https://s9.kh1.co/__image/w=650,h=488,q=100/32/323395cbd80959dc67668987e01fc6c4bd698516.png
https://s9.kh1.co/__image/w=650,h=310,q=100/4e/4e3183999519e4d85e48baf468dc0b933a5691c2.png

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T