ថាគេបោកៗមែន បទផ្ទាល់ខ្លួនដំបូងរបស់អាយដូល ស៊ឹម ច័ន្ទពន្លឺ កំពុងកញ្រ្ជោលខ្លាំងក្នុង TikTok

//s9.kh1.co/dd/dd1ee5a99de22bbaf74a872ecf55fb817070ece4.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមយកឈ្នះការរឹះគុណកាលពេលប្រលងដំបូងៗទេ

ភ្នំពេញ៖ បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមយកឈ្នះការរិះគន់កាលពេលប្រលងដំបូងៗទេ តែអាយដូលម្នាក់នេះបានស្រូបយកការគាំទ្រស្ទើរមិននឹកស្មានពីមហាជនទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/ed/ed205b90d63d04adf2e83fc2749997150194ee91.jpg

ក្រៅពីទឹកដមសំឡេងបែបយុវវ័យសម័យថ្មី អ្នកណាក៏ទទួលស្គាល់ថា ស៊ឹម ច័ន្ទពន្លឺ ពិតជាមានរូបសម្បត្តិយ៉ាងស្រស់សង្ហារ ហើយថែមទាំងមាន Style យ៉ាងឡូយកាលីបៗគ្រប់ពេល។

ហើយថ្មីៗ ក្តៅៗនេះ ផលិតកម្មធំជាងគេក្នុងប្រទេស រស្មីហង្សមាស បានបញ្ចេញបទថ្មីដំបូងបំផុតរបស់ ស៊ឹម ច័ន្ទពន្លឺ នៅក្នុងឆាណែល TikTok ផ្លូវការរបស់ខ្លួន។

‘‘ថាគេបោកៗមែន’’ ជាឃ្លាយ៉ាងទាក់ចិត្តនៅក្នុងបទចម្រៀងបែបកន្រ្តាក់អារម្មណ៍ថ្មីមួយនេះ ដែលក្នុងនោះត្រូវបានឃើញថា ស៊ឹម ច័ន្ទពន្លឺ កំពុងសម្តែងជាមួយតួស្រីវ័យក្មេងស្រស់ស្អាតមួយរូប ដែលជាសកម្មភាពក្នុង MV បទថ្មីនេះផងដែរ។

ស្តាប់តាមរយៈ Link ខាងក្រោម៖

@hangmeas.com.kh

ថាគេបោកៗមែន 🥹 អ្នករង់ចាំបទដំបូងរបស់ពូពេទ្យខ្លះ? ឆាប់ៗនេះ 😉

♬ original sound - ផលិតកម្ម រស្មីហង្សមាស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T