បរទេស៖ បន្ទុះនៃពន្លឺខុសពីធម្មតាដែលបានរកឃើញដោយតេឡេទស្សន៍ជាច្រើន ក្នុងខែធ្នូ ឆ្នាំ2021 គឺជាលទ្ធផលនៃការផ្ទុះលោហធាតុដ៏កម្រ ដែលបានបង្កើតនូវទ្រព្យនៃធាតុធ្ងន់ ដូចជាមាសនិងផ្លាទីន។ ការផ្ទុះកាំរស្មីហ្គាម៉ាដែលហៅថា GRB 211211A មានរយៈពេលប្រហែល១នាទី។ ការផ្ទុះកាំរស្មីហ្គាម៉ាត្រូវបានគេចាត់ទុកថា ជាការផ្ទុះខ្លាំងនិងភ្លឺបំផុតនៅក្នុងចក្រវាល ហើយវាអាចមានចាប់ពីពីរបីមីល្លីវិនាទី ទៅច្រើនម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរយៈពេលនៃការផ្ទុះនេះបានប្រាប់ថា វាបណ្ដាលមកពីការផ្ទុះនៃផ្កាយដ៏ធំមួយ ខណៈពេលដែលវាត្រូវផុតរលត់ ក្នុងស៊ូពែណូវ៉ា។ លោក Wen-fai Fong ជំនួយការសាស្ត្រាចារ្យនៃរូបវិទ្យានិងតារាសាស្ត្របាននិយាយថា៖ «យើងបង្កើតជារូបប្រភពនៅក្នុង filters ផ្សេងៗគ្នា ដើម្បីទទួលបានព័ត៌មានពណ៌ ដែលជួយយើងកំណត់អត្តសញ្ញាណប្រភព។ ក្នុងករណីនេះ ពណ៌ក្រហមមានជាទូទៅ ហើយពណ៌ខៀវសាបរហ័សជាង។ ការវិវឌ្ឍន៍ពណ៌នេះគឺជាសញ្ញាបញ្ជាក់ប្រាប់ពី គីឡូណូវ៉ា ហើយគីឡូណូវ៉ាអាចកើតចេញពីការរួមបញ្ចូលគ្នានៃផ្កាយណឺត្រុងតែប៉ុណ្ណោះ»។
គីឡូណូវ៉ា (Kilonova) គឺជាការផ្ទុះដ៏កម្រ ដែលបណ្ដាលមកពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងផ្កាយណឺត្រុងដែលជាសំណល់ក្រាស់មិនគួរឲ្យជឿនៃផ្កាយផ្ទុះ ឬការប៉ះទង្គិចគ្នារវាងផ្កាយណឺត្រុង និងប្រហោងខ្មៅ។ ព្រឹត្តិការណ៍នេះក៏បានជួយឆ្លើយសំណួរមួយចំនួន ជុំវិញការបង្កើតធាតុធ្ងន់បំផុតនៅក្នុងសកលលោក៕


ប្រភព: CNN