មនុស្សប្រុសដែលនិយាយតែរឿង៣នេះ ភាគច្រើនជាប្រុសព្រាន

//s9.kh1.co/9f/9fcaed2fd34df6df7a83521e68939b38a2d80693.jpg
ប្រលោមលោក & អប់រំ

 ១០-ធ្នូ-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សប្រុសដែលចូលចិត្តនិយាយតែពីរឿង៣យ៉ាងនេះ ភាគច្រើនជាប្រុសព្រាន ដែលមនុស្សស្រីគ្រប់រូបមិនគួរទុកចិត្តលើឡើយ។

យល់ដឹង៖ មនុស្សស្រីគ្រប់រូប មុននឹងដាក់ចិត្តស្រលាញ់ ឬទុកចិត្តលើមនុស្សប្រុសណាម្នាក់ គួរណាតែបានស្គាល់ពីគេឱ្យបានច្បាស់ជាមុនសិន ថាតើគេជាមនុស្សប្រុសប្រភេទណា បើមិនអញ្ចឹងទេ អ្នកងាយនឹងត្រូវបានគេបោកប្រាស់បានខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីជៀសវាងពីត្រូវបានគេបោកប្រាស់ មនុស្សស្រីគ្រប់រូបត្រូវត្រូវរៀនចេះសង្កេតមើល ​ ហើយប្រសិនបើមនុស្សប្រុសម្នាក់នោះ តែងតែនិយាយពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះមនុស្សប្រុសនិយាយតែរឿងទាំងនេះ ភាគច្រើនសុទ្ធតែជាប្រុសព្រាន។

មនុស្សប្រុសដែលនិយាយតែរឿង៣នេះ ភាគច្រើនជាប្រុសព្រាន៖

១. និយាយតែពីរូបសម្រស់របស់អ្នក

រូបតំណាង
រូបតំណាង

ប្រសិនជាអ្នកចង់ដឹងថាមនុស្សប្រុសម្នាក់នោះ ជាប្រុសសុភាពរាបសារអាចទុកចិត្តបានឬក៏អត់ អ្នកអាចមើលទៅលើការនិយាយស្តីគេបាន ព្រោះមនុស្សប្រុសសុភាពរាបសារ ស្រលាញ់អ្នកជាអ្នក គេមិននិយាយតែពីរូបសម្រស់របស់អ្នកទេ គឺមានតែប្រុសព្រានតែប៉ុណ្ណោះ ដែលគេតែងតែទើសទាល់នឹងរូបសម្រស់របស់អ្នក អញ្ចឹងហើយ ស្រីៗត្រូវចាំថា មនុស្សប្រុសបែបនេះ ឱ្យតែជាស្រីស្អាតគឺស្រលាញ់តែទាំងអស់ ទុកចិត្តមិនបានឡើយ។

២. និយាយតែពីរឿងដើរលេងផឹកស៊ី

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលនិយាយតែពីរឿងដើរលេងផឹកស៊ីសប្បាយ មិនមែនជាមនុស្សប្រុស ដែលអ្នកគួរទុកចិត្តជឿជាក់លើនោះទេ ហើយក៏គ្មានមនុស្សប្រុសសុភាពឯណា ដែលចូលចិត្តដើរលេងផឹកស៊ីនោះទេ សូម្បីតែនិយាយក៏គេមិននិយាយផង​ អញ្ចឹងហើយ ប្រសិនបើអ្នកសង្កេតឃើញថា មនុស្សប្រុសដែលកំពុងតែនៅក្បែរអ្នក គេជាមនុស្សប្រុសដែលចូលចិត្តនិយាយតែពីរឿងដើរលេងផឹកស៊ី វាបញ្ជាក់ថាគេជាប្រុសព្រានដើរលេងដាច់យប់ មិនគួរឱ្យអ្នកផ្ញើអនាគតលើគេឡើយ។

៣. និយាយពីរឿងលើគ្រែ

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូប ដាច់ខាតមិនត្រូវទុកចិត្តលើមនុស្សប្រុសណា ដែលនិយាយតែពីរឿងលើគ្រែជាមួយអ្នកនោះទេ ទោះនៅក្នុងឋានៈជាសង្សារ ដែលស្រលាញ់គ្នារាប់ឆ្នាំក៏ដោយ ព្រោះវាបង្ហាញឱ្យអ្នកបានឃើញថា គេមិនបានឱ្យតម្លៃអ្នក ម្យ៉ាងមនុស្សប្រុសល្អ គេមិននិយាយរឿងនេះឡើយ ផ្ទុយទៅវិញគេមានតែឱ្យតម្លៃមនុស្សស្រីដែលគេស្រលាញ់ ដូច្នេះហើយ គឺមានតែប្រុសព្រានដែលចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ ដែលនិយាយតែពីរឿងស្មោកគ្រោកបែបនេះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T