មានប្រជ្រុយ នៅលើ ៣ កន្លែងនេះ តាមជំនឿបង្ហាញថា អ្នកជាមនុស្សសំណាង!

//s9.kh1.co/c9/c943f287c486d657f19b00e22448ff9511980b55.jpg
យុវវ័យ

 ០៧-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ប្រជ្រុយដែលដុះលើផ្នែកផ្សេងៗនៃមុខ និងដងខ្លួនរបស់មនុស្សយើង ក្រៅពីអាចទស្សន៍ទាយអត្តចរិតរបស់មនុស្សនោះបាន ក៏អាចទស្សន៍ទាយជោគវាសនាបានផងដែរ។

កម្សាន្ត៖ ជារឿយៗ មានជំនឿមួយជឿថា ប្រជ្រុយដែលដុះលើផ្នែកផ្សេងៗនៃមុខ និងដងខ្លួនរបស់មនុស្សយើង ក្រៅពីអាចទស្សន៍ទាយអត្តចរិតរបស់មនុស្សនោះបាន ក៏អាចទស្សន៍ទាយជោគវាសនា និង​សំណាង​ល្អបាន​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ថ្ងៃនេះ​យើង​នឹង​នាំ​អ្នក​ ទៅ​មើល​ប្រជ្រុយ​ចំនួន ​៣​ លើ​ផ្ទៃមុខ ​ដែល​គេ​ជឿថា មនុស្សដែលមានប្រជ្រុយទាំងនេះ ជាមនុស្ស​មាន​លាភ មានសំណាង។

រូបតំណាង
រូបតំណាង

១.ប្រជ្រុយទ្រព្យសម្បត្តិ និងអចលនទ្រព្យ

វាស្ថិតនៅចំកណ្តាលរវាងកន្ទុយចិញ្ចើម និងកន្ទុយភ្នែក ទាំងផ្នែកខាងឆ្វេង និងខាងស្តាំ។ ហើយវាអាចបង្ហាញពីអ្នកចេះដឹង មានសមត្ថភាពក្នុងការបង្កើតមុខតំណែង រហូតដល់វាមានស្ថេរភាពក្នុងការងារផងដែរ។

២.ប្រជ្រុយសម្បូរបែប

វាមានទីតាំងនៅខាងលើត្រចៀកទាំងពីរ (នៅលើបរិវេណត្រចៀក) បង្ហាញពីមនុស្សពិសេស ដែលជាមនុស្សមានជីវិតមិនលំបាក ស្គាល់តែភាពស្រណុក ទទួល​បាន​ឱកាស​មាស​ចូល​ក្នុង​ជីវិត ជា​ពរជ័យ​មួយ​ជីវិតផងដែរ។

៣.ប្រជ្រុយហេង

វានៅកណ្តាលចិញ្ចើមទាំងសងខាង អាចនៅម្ខាងឬទាំងសងខាង បង្ហាញថា អ្នកគឺជាមនុស្សដែលអាចរក្សាទ្រព្យសម្បត្តិដែលទទួលបាន ហើយតែងតែមានសំណាងអណ្តែតជុំវិញខ្លួនជានិច្ច។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T