ក្រុមហ៊ុន សាមសុង បានបន្តយុទ្ធនាការសកម្មភាពមនុស្សធម៌ដោយរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្រោមប្រធានបទ “Love & Care” ដែលបានបរិច្ចាគសម្ភារៈសិក្សាចំនួន 1200 ឈុត និងថេប្លេតសាមសុង ដល់សិស្សានុសិស្សក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ!

//s9.kh1.co/97/9778cdd964a5cc5153679ad2c178372bd2ff48c4.jpg
សង្គម

 ០៧-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

បើគិតមកត្រឹមពេលនេះ មិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម។

ភ្នំពេញ៖ បើគិតមកត្រឹមពេលនេះ មិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម ក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈសេចក្តីស្រឡាញ់ ក្ដីបារម្ភ! ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/59/59a7e79bffea5965cc77bc9ba838dd7e782c16d4.jpeg

យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី 07 ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងអភិបាលខេត្ត អភិបាលស្រុករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកបាធាយ និងស្រុកព្រៃឈរ។

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែល ក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស និងបំពេញការខ្វះខាតក្នុងការរៀនភាសា ក៏ដូចជាពង្រឹងសម្ថតភាពក្នុងការប្រើប្រាស់ភាសាបន្ថែមតាមរយៈការប្រើប្រាស់ Tablet របស់ក្រុមហ៊ុន សាមសុង។ 

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

“ខ្ញុំពិតជាស្ញើចសរសើរដល់ក្រុមហ៊ុន សាមសុង តែងតែគិតគូ និងយកចិត្តទុកដាក់ ក្ដីព្រួយបារម្ភដល់សង្គមជាតិ ក៏ដូចជាសិស្សានុសិស្សដែលកំពុងខ្វះខាត ដើម្បីសម្រួលដល់ការសិក្សានាបច្ចុប្បន្ននេះ”។  

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d177c45c920363fdfcc820e61b21e794aa36a66.jpeg

បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

“ផលិតផល សាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជនយ៉ាងស្អិតរមួត។ ជាពិសេសយើងតែងតែផ្ដោតសំខាន់លើវិស័យអប់រំតែម្តងដែលយើងការជឿជាក់យ៉ាងមុតមាំថា “ការអប់រំ គឺជាគ្រាប់ពូជមួយក្នុងចំណោមគ្រាប់ពូជដ៏ចាំបាច់បំផុតមិនអាចខ្វះបានក្នុងការផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីកសាងធនធានមនុស្សដ៏មានសក្កដានុពល និងការអភិវឌ្ឍន៍ជានិរន្តរ៍”

https://s9.kh1.co/__image/w=650,h=434,q=100/88/88d7ea190ab1c230fbe0085b74fb1862ca0418a4.jpeg

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនមួយដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការសង្គមជាតិ ហើយក្រុមហ៊ុនក៏មានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត គឺដើម្បីជម្រុញការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្គត់ផ្គង់សម្ភារៈសិក្សា ក៏ដូចជាផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ។

គួររំលឹកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/e7/e7ddcdae11c448dcfb25dbe5eceb51ba38c59c4b.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/2a/2a46a20a424c275d0610be5e23a6cd06a9934b56.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/85/856fae381e74a3ecde9c9b61596c18c2538875bb.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a3871e31d29a8eee79fb6ed0c4c9b74fb9ef6cc5.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/a0/a05d3a26ba473e7b401543276481de1b37528622.jpeg
https://s9.kh1.co/__image/w=650,h=377,q=100/a9/a9f0d7b230ec07395daca97a95748a53f9dc8984.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/79/7966bc805dda5d79616863c3eb72cf03229c8873.jpeg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T