ថៃ៖ សម្រាប់ បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand International 2022 នាង Engfa Waraha កំពុងតែកសាងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេស បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែរំភើប ក៏ដូចជាបានកោតសរសើរពីសម្រស់ និងភាពគួរឲ្យស្រលាញ់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណាក្ដី ស្របពេលទាំងមានការសរសើរនេះ Engfa ក៏បានឆ្លងកាត់ការសាកល្បងជីវិត ជួបប្រទះទាំងការរិះ.គ.ន់ ការ.ប្រ.មា.ថ ការគំ.រា.ម.កំ.ហែ.ង និងការរិះគ.ន់ផ្សេងៗទៀត នៅក្នុងពិភពសង្គមអនឡាញ ជាពិសេស នៅក្នុងចំណោមការសាទរ ដែលរូបនាងស្ថិតក្នុង Top ១០០ ដែលជានារីមានមុខស្អាតបំផុតក្នុងពិភពលោក ហើយរូបនាងក៏បានរកឃើញ ពាក្យប្រ.មា.ថ ដែលធ្វើឲ្យនាងមិនអាចនៅស្ងៀមបាន។
ក្នុងនោះដែរ Engfa Waraha បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនថា៖
មុននឹងជេ.រប្រ.មា.ថមុខអ្នកដ៏ទៃ។ យើងត្រូវពិនិត្យមើលមុខរបស់ខ្លួនឯងជាមុនសិន។ អាចនឹងខ្លាំងជាងនេះ ប៉ុន្តែនៅតែមានសុជីវធម៌។
យ៉ាងណាមិញ តាមរយៈនេះ បណ្ដាអ្នកគាំទ្ររបស់នាង ក៏បានចូលមកបញ្ចេញមតិពេញចិត្ត និងគាំទ្រទៅលើការបង្ហាញសាររបស់នាង ខណៈដែលមានការលើកឡើងថា តម្លៃមនុស្សអាស្រ័យលើលទ្ធផលការងារ ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖





