បរទេស៖ ទូរសព្ទ Nothing Phone (1) បានចេញនៅពាក់កណ្ដាលឆ្នាំនេះ ដែលជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Noting។ ចាប់ពីពេលនោះមក មានពាក្យចចាមអារ៉ាមជាច្រើន បង្ហាញអំពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការចេញលក់ទូរសព្ទផ្សេងទៀត។ ពាក្យចចាមអារ៉ាមទាំងនោះឥឡូវហាក់ដូចជាមិនគួរឲ្យចាប់អារម្មណ៍ទៀតទេ ដោយសារតែនាយកប្រតិបត្តិ លោក Carl Pei បានបកស្រាយលើរបាយការណ៍បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ទូរសព្ទ Phone (2) មិនទាន់បញ្ចេញក្នុងពេលឆាប់ៗនេះទេ។ យើងផ្ដោតទៅលើការធ្វើរឿងមួយចំនួនឲ្យបានល្អ ហើយមិនបង្កើតផលិតផលរាប់សិបមុខ ក្នុងមួយឆ្នាំ ដូចអ្នកផ្សេងនោះទេ។ ទូរសព្ទ Phone (1) គឺជាចំណុចផ្ដោតសំខាន់របស់យើង។ យើងកំពុងចម្អិនអ្វីមួយដ៏អស្ចារ្យ ទាក់ទងនឹង software, ប្រព័ន្ធប្រតិបត្តិការ Android 13 និងលើសពីនេះ»៕
Phone (2) isn't launching anytime soon. We're focused on doing a few things well, and won't churn out dozens of products a year like many others.
— Carl Pei (@getpeid) December 5, 2022
Phone (1) is our main focus. We're cooking something really great in terms of software, Android 13 and beyond.
Something worth shouting about. 1,000,000 products sold. Thank you for believing in @nothing. pic.twitter.com/H6pGnS4e4f
— Nothing (@nothing) December 5, 2022
ប្រភព: Notebookcheck