រីករាយឆ្នាំថ្មី! ជាមួយគណនីបញ្ញើកាលកំណត់ជាប្រាក់រៀលនៅ ABA អ្នកនឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ទៅ ៩% ក្នុងមួយឆ្នាំ!

//s9.kh1.co/38/38d2bd41e3837bd2043a0b62e81c474bc19173af.jpg
សង្គម

 ០៦-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ដើម្បីជាការស្វាគមន៍ និងអបអរសាទរឆ្នាំថ្មី ២០២៣ ខាងមុខនេះ ធនាគារ ABA បានផ្តល់ជូនសម្រាប់អតិថិជនរបស់ខ្លួន ដោយការបង្កើនការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីបញ្ញើកាលកំណត់នៅ ABA ជាប្រាក់រៀល ពី ៧.៧៧% ទៅ ៩% ក្នុងមួយឆ្នាំ។

ភ្នំពេញ៖ ដើម្បីជាការស្វាគមន៍ និងអបអរសាទរឆ្នាំថ្មី ២០២៣ ខាងមុខនេះ ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា បានផ្តល់ជូនសម្រាប់អតិថិជនរបស់ខ្លួន ដោយការបង្កើនការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីបញ្ញើកាលកំណត់នៅ ABA ជាប្រាក់រៀល ពី .៧៧% ទៅ % ក្នុងមួយឆ្នាំ។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្តល់ជូនដ៏ពិសេសនេះពី ABA គឺដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខ ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀលរបស់អតិថិជនផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រាក់ ៩% ក្នុងមួយឆ្នាំ គឺមានផ្ដល់ជូនសម្រាប់តែការបើកគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ ចំណែកឯការបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទដៃ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ គឺរហូតទៅដល់ ៨% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile

https://s9.kh1.co/__image/w=650,h=365,q=100/c0/c02c6109e5afc3f20810fb25a4de4ac2bf61f9d2.jpg

ឥឡូវនេះអតិថិជន អាចចាប់ផ្ដើមសន្សំជាមួយគណនីបញ្ញើកាលកំណត់ ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែចុចពីរបីប៉ក់ដូចខាងក្រោមនេះ៖

- បើក​កម្មវិធី​ ABA Mobile ហើយ​ចុច​ បើក​គណនី​ថ្មី​
- ជ្រើសរើស​គណនី​បញ្ញើ​មាន​កាលកំណត់​
- ជ្រើសរើស​គណនី​សន្សំ​ជា​ប្រាក់​រៀល​ ​ជា​គណនី​ប្រភព​សម្រាប់​បញ្ញើកាលកំណត់​
- ដាក់ចំនួនទឹកប្រាក់​ ហើយ​ជ្រើសរើសជម្រើសទូទាត់ការប្រាក់ជាការស្រេច​។​ ​

សម្រាប់អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនី ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ! ដឹងបន្ថែម ទីនេះ

ប្រសិនបើមានសំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមចូលទៅទំព័រ គណនីកាលកំណត់ ឬទំនាក់ទំនងមកប្រធានទំនាក់ទំនងអតិថិជន ដោយផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com  ឬទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ ABA តាមរយៈលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T