យានបេសកកម្ម Artemis I ត្រៀមខ្លួន ធ្វើដំណើរត្រលប់មកផ្ទះវិញហើយ

//s9.kh1.co/fe/fe7807a948a15b99c3bd9c4d6b2aef29e8462abc.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

យានអវកាស Orion របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចាប់យកទិដ្ឋភាពនៃទីកន្លែងរបស់ព្រះចន្ទ

បរទេស៖ បេសកកម្ម Artemis I ជាប្រវត្តិសាស្ត្រ ដែលកំពុងបញ្ជូនយានអវកាស មិនទាន់ដាក់មនុស្សឲ្យទៅជាមួយ ក្នុងការធ្វើដំណើរហោះជុំវិញព្រះចន្ទ ឥឡូវនេះកំពុងស្ថិតនៅក្នុងដំណើរចុងក្រោយ។ យានអវកាស Orion របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចាប់យកទិដ្ឋភាពនៃទីកន្លែងរបស់ព្រះចន្ទ រួមទាំងកន្លែងចុះចតរបស់បេកកម្ម Apollo ចំនួនពីរបីកន្លែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មកយានអវកាសបានស្ថិតនៅពីលើ ត្រឹមតែកម្ពស់១២៨.៧គីឡូម៉ែត្រ ពីផ្ទៃព្រះចន្ទ ដែលជាការហោះហើរទៅកៀកជាលើកទីពីរ។ បន្ទាប់ពីនោះមក យាន Orion នឹងបញ្ឆេះម៉ាស៊ីនមេរបស់វា ប្រហែល៣នាទីកន្លះ ហើយការបញ្ឆេះម៉ាស៊ីននឹងនាំយាន នៅលើផ្លូវចុងក្រោយរបស់វាត្រលប់ទៅផ្ទះ ដោយបានធ្វើដំណើររយៈពេល២៥ថ្ងៃកន្លះរួចមកហើយ។

ឥឡូវនេះ យានអវកាសនេះត្រូវបានកំណត់ ដើម្បីធ្វើដំណើរឆ្លងកាត់សុញ្ញកាស ៣៨៤,០០០គីឡូម៉ែត្រ ចន្លោះរវាងព្រះចន្ទនិងផែនដី។ វាត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងបរិយាកាសផែនដីវិញ នៅថ្ងៃទី១១ ខែធ្នូ ចុះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក៕

រូបភាពពី NASA
រូបភាពពី NASA

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T