បែកធ្លាយ រូបភាពរៀបការរបស់ មាស នីតា កំឡុងឆ្នាំ២០១៧

//s9.kh1.co/72/72b8db7e98cd475423f495391f32f1b1208a55d6.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

បែកធ្លាយ រូបភាពរៀបមង្គលការរបស់ តារាចម្រៀង មាស នីតា នៅក្នុងកំឡុងឆ្នាំ២០១៧ និងមានកូន២នាក់ដូចគេផ្អើលមែនពិត

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយទទួលពាក្យមិនសមរម្យពីតារាចម្រៀង មាស នីតា ជាពិសេស ដៀ.លខ្លួនជាស្ត្រីមេម៉ាយ រូបសស្អាត តែចរឹតមិនបានទើបបែកគ្នាជាមួយសង្សារនោះ តារាស្រី សេង សុខឃីម បានបង្ហើបដំណឹងថា តារាចម្រៀង មាស នីតា ដែលធ្លាប់តែគេហៅថា កញ្ញ្ញា មាស នីតា ពេញៗមាត់នោះ ការពិតធ្លាប់រៀបការនិងមានកូន២រួចមកហើយ ប៉ុន្តែព្យាយាមបិទបាំងរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ មហាជនក៏នៅមិនទាន់អស់ចិត្ត បើទោះបីជា អ្នកនាង សេង សុខឃីម ច្បាស់លាស់ហ៊ានបង្ហោះលើបណ្តាញសង្គមដល់ថ្នាក់នេះក្តី ទើបនឹងថ្មីៗនេះ បែកធ្លាយរូបភាពរៀបការរបស់តារាចម្រៀង មាស នីតា ទើបធ្វើឲ្យមហាជនស្វាងដូចថ្ងៃ។

តួយ៉ាង តារាស្រី មាស នីតា មានឈ្មោះពេញថា ពៅ ស្រីមាស បានរៀបការជាមួយនឹងស្វាមី តាំងពីកំឡុងចុងឆ្នាំ២០១៧មកម្លេះ ដោយសព្វថ្ងៃនេះ កូនៗកំពុងរស់នៅជាមួយអ្នកម្តាយខ្លួន ដែលត្រូវជាលោកយាយនៅក្នុងខេត្តកំពត ទៀតសោត មកទល់នឹងពេលនេះ គេមិនទាន់ឃើញតារាចម្រៀង​ មាស នីតា ឆ្លើយឆ្លងនឹងមតិរិះគន់ពីមហាជននៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
រូបភាពរៀបការរបស់តារាស្រី មាស នីតា
រូបភាពរៀបការរបស់តារាស្រី មាស នីតា
តារាស្រី មាស នីតា និងកូនៗ
តារាស្រី មាស នីតា និងកូនៗ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T