យករូបភាពមុននិង ក្រោយ២៦ឆ្នាំ មកដាក់ជិតគ្នា ទើបដឹងAumនិងមិត្តភក្ដិមិនចាស់សោះ

//s9.kh1.co/61/614cfb07b181603607022fad29ad16003806e725.jpeg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២២ ១២ល្ងាច · ៣ ឆ្នាំមុន

ម្នាក់ៗពូកែមើលថែសម្រស់ណាស់ វ័យ៤០ជាងឆ្នាំទៅហើយ តែនៅតែស្រស់ស្អាត។

ថៃ៖ ប្រិយមិត្តនិយមតាមដានតារាថៃ ជឿថាច្បាស់ជាបានស្គាល់តារាស្រីសាច់ចាំ Aum Patchrapa ។ ពិតណាស់ នាងជាតារាស្រីមួយរូប ដែលធ្វើឲ្យមហាជនជាច្រើនស្ញប់ស្ញែងនឹងសម្រសើដ៏ផូរផង់របស់នាង។ ហើយឆ្នាំនេះ នាងឈានចូលវ័យ៤៤ឆ្នាំ ប៉ុន្តែសម្រស់នាងដូច២០ឆ្នាំអីចឹង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចាប់តាំងពីវ័យ៣០ជាងឆ្នាំ មកទល់នឹងអាយុឆ្នាំនេះ Aum Patchrapa តែងតែទទួលបានការសរសើរ ពីមហាជនជានិច្ច ក៏ព្រោះតែអាចមើលថែសម្រស់បានយ៉ាងល្អ មិនចាស់ទៅតាមវ័យដូច្នេះ។ ម្យ៉ាងវិញទៀត បើក្រឡេកមើល មិត្តភក្ដិក្បែរខ្លួននាងដែលមានវ័យស្របាលៗគ្នា ក៏ក្មេងមិនចាញ់នាងប៉ុន្មានឡើយ។ 

ជាក់ស្ដែង ក្នុងថ្ងៃប្រារព្ធពិធីខួបកំណើត Aum Patchrapa គេចាប់អារម្មណ៍នាងថតរូបជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងងតារាស្រីMay Fuangarom។ ពិតណាស់ ទន្ទឹមនឹងថតជុំគ្នា៣នាក់ ក៏មានហ្វេនយករូបភាពនេះទៅប្រៀបធៀបនឹងរូបកាលពីឆ្នាំ១៩៩៦ឃើញថាអ្នកទាំងបីហាក់មិនចាស់ទាល់តែសោះ នៅតែក្មេងស្អាតដូចៗគ្នា បើទោះបីម្នាក់ៗមានវ័យ៤០ជាងឆ្នាំក៏ពិតមែន៕ 

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
May Fuangarom
May Fuangarom
Aum Patchrapa និងអ្នកគ្រងគ្រង
Aum Patchrapa និងអ្នកគ្រងគ្រង
May Fuangarom ជាមួយ Aum Patchrapa និង A Suppachai Srivijit
May Fuangarom ជាមួយ Aum Patchrapa និង A Suppachai Srivijit
May Fuangarom ជាមួយ Aum Patchrapa និង A Suppachai Srivijit
May Fuangarom ជាមួយ Aum Patchrapa និង A Suppachai Srivijit
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T