ខ្លាំងមែន! Jungkook ជាតារា K-Pop ពេញនិយមបំផុត នៅលើ Tumblr ៥ឆ្នាំជាប់គ្នា

//s9.kh1.co/e8/e8df5f400bc3e54762f84becc0ba801ed6f7806b.jpg
យុវវ័យ

 ០៥-ធ្នូ-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

BTS Jungkook គឺជាតារា K-Pop ដ៏ពេញនិយមបំផុតនៅលើ Tumblr ក្នុងឆ្នាំ ២០២២ ខណៈដែលលោករក្សាតំណែងលេខ ១ របស់ខ្លួន អស់រយៈពេល​ ៥ឆ្នាំជាប់ៗគ្នា។

កម្សាន្ត ៖ Jungkook សមាជិកក្រុម BTS តែងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយគ្រប់គ្រងស្ទើរតែគ្រប់វេទិកា នៃប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង YouTube Tiktok Twitter Pinterest Quora និង Tumblr ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នោះហើយជាមូលហេតុ ដែលតារាប្រុសរូបនេះ ត្រូវបានគេដាក់រហ័សនាម ដោយប្រព័ន្ធផ្សព្វផ្សាយថាជា «ស្តេច SNS» ជាមួយគ្នានេះ Tumblr ក៏បានប្រកាសតារាងបំណាច់ឆ្នាំ របស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ហើយ Jungkook បានឈរនៅលើកំពូលតារាង ជាតារា K-Pop ម្តងទៀត ដោយបង្ហាញពីភាពរឹងមាំរបស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួររំលឹកផងដែរថា Jungkook គឺជាតារា K-Pop ដ៏ពេញនិយមលេខ ១ នៅលើ Tumblr ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាមកហើយ ពោលគឺគិតចាប់តាំងពីឆ្នាំ ២០១៨ មក៕

សូមទស្សនារូបភាពខាងក្រោម ៖

Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
លទ្ធផលរបស់ Tumblr
លទ្ធផលរបស់ Tumblr

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T