បរទេស៖ ភស្ដុតាងអំពីវត្តមាននៃទូរសព្ទអេក្រង់បត់ OPPO Find N2 Flip បានចាប់ផ្តើមកើនឡើង។ គេរំពឹងថា ទូរសព្ទអេក្រង់បត់នេះក៏នឹងបង្ហាញខ្លួន ជាមួយទូរសព្ទអេក្រង់បត់ OPPO Find N2 ផងដែរ នៅក្នុងព្រឹត្តិការណ៍ Inno Day 2022 នៅពេលក្រោយ ក្នុងខែនេះ។ Find N2 Flip ត្រូវបានគេប្រទះឃើញរួចហើយ នៅក្នុងវីដេអូចាប់កាន់ផ្ទាល់ កាលពីប៉ុន្មានថ្ងៃមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះ គេបានឃើញការរចនាជារូបភាព render លេចធ្លាយនៅលើវេបសាយ Weibo។ តាមពាក្យចចាមអារ៉ាមនាពេលនេះ យើងរំពឹងថា OPPO Find N2 Flip នឹងមានអេក្រង់ទំហំ6.8អ៊ីញ ដែលអាចបត់បាន ជាមួយនឹងរន្ធទម្លុះអេក្រង់ សម្រាប់ដាក់កាមេរ៉ាទំហំ 32MP នៅពីខាងក្នុង ចំណែកអេក្រង់ខាងក្រៅវិញមានទំហំ 3.26អ៊ីញ។ ពាក្យចចាមអារ៉ាមក៏បានបង្ហាញដែរថា វាក៏រួមបញ្ចូលទាំងឈីប Dimensity 9000+ រួមជាមួយនឹងថាមពលថ្មទំហំ 4,300 mAh ដែលអាចសាក 44W។
សម្រាប់ផ្នែកកាមេរ៉ាវិញ Find N2 Flip ត្រូវបានគេរំពឹងថានឹងបំពាក់សេនស័រគោល Sony IMX766 ទំហំ50MP និងសេនស័រ Sony IMX355 ទំហំ8MP សម្រាប់ឡេនទូលាយ។ ពាក្យចចាមអារ៉ាមក៏បានអះអាងថា ចុងក្រោយ ទូរសព្ទនេះនឹងត្រូវបញ្ចេញលក់នៅខាងក្រៅប្រទេសចិនផងដែរ៕

ប្រភព: GSMArena