ពូណុយ បកស្រាយ រឿងហ្វេនៗសង្ស័យជាគូស្នេហ៍របស់ តារាស្រី យ៉ែម ស្រីពេជ្រ

//s9.kh1.co/eb/eb07ee924b9845542b10fb1bfe59a2ae89445d97.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ពូណុយ បកស្រាយ រឿងហ្វេនៗសង្ស័យជាគូស្នេហ៍របស់ តារាស្រី យ៉ែម ស្រីពេជ្រ ក្រោយឧស្សាហ៍បង្ហាញភាពស្និទស្នាលនឹងគ្នា

រាជធានីភ្នំពេញ ៖ បើទោះបី ទើបនឹងប្រឡូកសិល្បៈមែនពិត តែតារាស្រី យ៉ែម ស្រីពេជ្រ កំពុងផ្ទុះប្រជាប្រិយភាពមិនធម្មតាប៉ុន្មានឡើយ មិនថាជាតារាម៉ូដែល តារាសម្តែង ជាពិសេសគឺការងារជាពិធីការិនីនេះតែម្តង។ តួយ៉ាង មហាជនកាន់តែស្គាល់រូបនាងខ្លាំងឡើងៗ ដោយសារតែ តួនាទីជាពិធីការិនីក្នុងកម្មពិធី «អ្នកជិតខាង» ជាមួយនឹង តារាកំប្លែង នាយព្រែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោតតាំងពីចូលសិល្បៈ រូបនាងមិនធ្លាប់មានដំណឹងខ្ចរខ្ចាយរឿងមានស្នេហាជាមួយបុរសណាម្នាក់ឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ គេឯងកំពុងសង្ស័យ រូបនាងមានទំនាក់ទំនងនឹងអ្នកសម្តែងក្នុងកម្មពិធី«អ្នកជិតខាង»ជាមួយគ្នា គឺតារាកំប្លែង ពូណុយ ក្រោយឧស្សាហ៍បង្ហាញភាពស្និទស្នាលនឹងគ្នាខ្លាំង ខុសប្លែកពីធម្មតា នៅមួយរយៈចុងក្រោយនេះ។

យ៉ាងណាមិញ ពូណុយ បានបញ្ជាក់ច្បាស់ៗថា រូបលោកគ្មានទំនាក់ទំនងអ្វីជាមួយ កញ្ញា យ៉ែម ស្រីពេជ្រ ដូចការសង្ស័យនោះឡើយ ព្រោះកំឡុងពេលនេះ រូបលោកត្រូវធ្វើការទំនុកបម្រុង ឪពុកម្តាយ និងក្មួយប្រុស ដូច្នេះមិនទាន់ចង់គិតគូររឿងស្នេហានោះឡើយ រូបភាពនិងវីដេអូទាំងនោះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ 
  កញ្ញា យ៉ែម ស្រីពេជ្រ និងតារាកំប្លែង ពូនុយ

ប្រភព ៖ កោះសន្តិភាព

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T