ស្តាយជំនួស! មកទស្សនាឱកាសមាសរបស់ Ronaldo ២ដងសុទ្ធតែបាល់ទល់មុខអ្នកចាំទី តែបែជាស៊ុតមិនចូល(មានវីដេអូ)

//s9.kh1.co/f3/f33fd7a59c7baf96ddfd0430186f6e801ecc6f85.jpg
កីទ្បា

 ០៣-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

មកទស្សនាឱកាសមាសរបស់ Ronaldo ២ ដងសុទ្ធតែបាល់ទល់មុខអ្នកចាំទី តែបែជាស៊ុតមិនចូល

បរទេស៖ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយកាល់ កីឡាករ Cristiano Ronaldo បានខកខានឱកាសមាសក្នុងការស៊ុតបញ្ចូលទីទៅលើក្រុម កូរ៉េខាងត្បូង ២ លើកនៅក្នុងការប្រកួតវគ្គចែកពូលជុំចុងក្រោយនៃពានរង្វាន់ World Cup Qatar ២០២២ យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronald
Cristiano Ronald

ជាការពិតណាស់ នៅក្នុងការប្រកួតជុំទី ៣ ប្រចាំពូល H នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកយប់មិញនេះ ក្រុមជម្រើសជាតិ ព័រទុយកាល់ បានបរាជ័យក្រោមថ្វីជើងក្រុម កូរ៉េខាងត្បូង ក្នុងលទ្ធផល ២-១, ប៉ុន្តែពួកគេនៅតែទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាបន្តទៀត ដោយចាប់ដៃគូជាមួយក្រុមកូរ៉េខាងត្បូង ក្នុងនាមជាក្រុមលេខ ១ លេខ ២ ក្នុងពូល។

Cristiano Ronald
Cristiano Ronald

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការប្រកួតយប់មិញនេះ គឺពិតជាសោកស្តាយមែនទែនសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ បន្ទាប់ពីគាត់មានឱកាសមាសនៅមុខទីរបស់កូរ៉េខាងត្បូងដល់ទៅ ២ លើក ប៉ុន្តែចុងក្រោយសុទ្ធតែត្រូវបរាជ័យ ហើយបន្ទាប់មករូបគេត្រូវបានគ្រូបង្វឹកប្តូរចេញនៅនាទីទី ៦៥៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T