ពេញវ័យហើយ ត្រូវរៀនចេះធ្វើរឿងទាំងនេះ

//s9.kh1.co/57/57dca9a04d628eb3938c39978689f7348bd19f5c.jpg
ប្រលោមលោក & អប់រំ

 ២៩-វិច្ឆិកា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

សម្រាប់មនុស្សពេញវ័យ កុំបណ្តោយឱ្យខ្លួនឯងសប្បាយភ្លេចខ្លួន អ្នករាល់គ្នាត្រូវរៀនចេះធ្វើរឿងទាំងនេះ ដើម្បីឱ្យចាស់ចិត្ត ចាស់គំនិត។

យល់ដឹង៖ នៅពេលដែលយើងគ្រប់គ្នាឈានចូលដល់អាយុពេញវ័យ យើងគ្រប់គ្នាមិនអាចចេះតែពឹងផ្អែកទៅលើឪពុកម្តាយបានរហូតនោះទេ ហើយពួកគាត់ក៏មិនអាចនៅមើលថែ និងអាចធ្វើជាទីបង្អែកសម្រាប់យើងបានរហូតដែរ ត្រូវរៀនធ្វើអ្វីៗដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សពេញវ័យ គួរតែបានដឹងថាការឈានចូលដល់វ័យមួយដែលអាចពឹងផ្អែកលើខ្លួនឯងបាន គឺត្រូវរៀនចេះធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដំបូងវាអាចនឹងពិបាក តែរឿងទាំងអស់នេះហើយ វានឹងធ្វើឱ្យអ្នកកាន់តែក្លាយទៅជាមនុស្សធំ។

ពេញវ័យហើយ ត្រូវរៀនចេះធ្វើរឿងទាំងនេះ៖

១.  រៀនទៅណាមកណាម្នាក់ឯង

រូបតំណាង
រូបតំណាង

អាយុកាន់តែច្រើន អ្វីដែលអ្នកគួររៀនធ្វើនោះ គឺទៅណាមកណាម្នាក់ឯង ព្រោះគ្មានអ្នកណាម្នាក់អាចជូនអ្នកទៅណាមកណា បានគ្រប់ពេលដែលអ្នកចង់នោះទេ ម្នាក់ៗសុទ្ធតែមានពេលវេលារវល់ និងកិច្ចការដែលត្រូវទទួលខុសត្រូវរៀងៗខ្លួន ហើយវាក៏មិនមែនជារឿងដែលចម្លែកដែរ ដែលអ្នកគួររៀនទៅណាមកណាតែម្នាក់ឯង ព្រោះវានឹងធ្វើឱ្យអ្នករឹងមាំជាងមុន។

២. រៀនដោះស្រាយបញ្ហាដោយខ្លួនឯង

រូបតំណាង
រូបតំណាង

គ្មានអ្នកណា អាចមកជួយដោះស្រាយបញ្ហាដែលកើតមានក្នុងជីវិតអ្នកបានរហូតនោះទេ ទោះជាឪពុកម្តាយរបស់អ្នកក៏ដោយ ពួកគាត់មិនអាចនៅក្បែរចាំជួយដោះស្រាយបញ្ហាឱ្យអ្នកបានរហូតទេ ដូច្នេះហើយ នៅពេលដែលកំពុងពេញវ័យនេះ អ្នកត្រូវរៀនអត់ធ្មត់ ក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាដោយខ្លួនឯង ទើបថ្ងៃក្រោយទៅ អ្នកអាចពឹងពាក់លើខ្លួនឯងបាន។

៣. រៀនរកលុយចិញ្ចឹមខ្លួន

រូបតំណាង
រូបតំណាង

មិនថាអ្នកកើតមកក្នុងគ្រួសារអ្នកមានស្តុកស្តម្ភយ៉ាងណានោះទេ ពេលពេញវ័យហើយ អ្នកគួរតែរៀនរកលុយមកចិញ្ចឹមខ្លួនឯង កុំចាំតែពឹងផ្អែកទៅលើគ្រួសារពេក ព្រោះវានឹងធ្វើឱ្យអ្នកទម្លាប់មិនចេះធ្វើអ្វីសោះ ម្យ៉ាងការដែលអ្នកចេះរកលុយដោយខ្លួនឯង អ្នកនឹងកាន់តែដឹងពីតម្លៃនៃលុយ ហើយក៏អាចធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សចាស់ទុំម្នាក់ផងដែរ។

៤. រៀនស្រលាញ់និងមើលថែខ្លួនឯង

រូបតំណាង
រូបតំណាង

នៅលើលោកនេះ គ្មានអ្នកណាអាចស្រលាញ់ និងនៅមើលថែអ្នកបានរហូតនោះទេ សូម្បីតែឪពុកម្តាយរបស់អ្នក ថ្ងៃណាមួយ ពួកគាត់ក៏នឹងចាកចេញពីអ្នក អញ្ចឹងហើយ អ្នកត្រូវរៀនស្រលាញ់​ និងមើលថែខ្លួនឯងឱ្យបានល្អបំផុត ព្រោះថាមនុស្សតែម្នាក់គត់ ដែលនៅជាមួយអ្នកដល់ថ្ងៃដែលអ្នកចាកចេញពីលោកនេះ គឺជាខ្លួនអ្នកផ្ទាល់នេះហើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T