ជីវិតហាយសូរ បែបស្រីស្អាត ដូច Kendall Jenner នៅបែកគ្នាជាមួយសង្សារ ចុះទម្រាំរាស្រ្តសាមញ្ញ

//s9.kh1.co/b1/b1ed1a2001a8e6f34cbd5d4d01b3a7a4ab876e7d.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

Kendall Jenner និងតារាបាល់បោះ Devin Booker បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេម្តងទៀត។

បរទេស៖ កំពូលតារាម៉ូដែល Kendall Jenner និងតារាបាល់បោះ Devin Booker បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេម្តងទៀត មិនយូរប៉ុន្មានបន្ទាប់ពីបានជួបគ្នាក្នុងខែសីហា នេះបើតាមគេចេញផ្សាយ លើគេហទំព័របរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ People ថា​គូស្នេហ៍​តារា​បាន​បែក​គ្នា​កាល​ពី​ខែ​មុន ហើយ​ការ​សម្រេច​ចិត្ត​នេះ​កើត​ចេញ​ពី​ភាគី​ទាំង​ពីរ។ ប្រភព​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បែក​គ្នា​ថា​ ​នៅ​ពេល​នេះ អ្នក​ទាំង​ពីរ​កំពុង​មមាញឹក​នឹង​អាជីព​រៀង​ខ្លួន ហើយ​ពួកគេ​ចាត់​ទុក​វា​ជា​អាទិភាព​ចម្បង​ជាជាងទំនាក់ទំនងរបស់អ្នកពួកគេ។

យោងតាមប្រភពដដែល តារាម៉ូដែលវ័យ ២៧ឆ្នាំ និងកីឡាករវ័យ ២៦ឆ្នាំ នៅតែរក្សាទំនាក់ទំនងមិត្តភាព ដោយពេលខ្លះបានផ្ញើសារសួរគ្នាទៅវិញទៅមកថា៖ «ពួកគេនៅតែស្រលាញ់ និងគោរពគ្នាទៅវិញទៅមក»៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

ល Kendall Jenner និងតារាបាល់បោះ Devin Booker 

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T