យល់ដឹង៖ មនុស្សស្រីទោះកើតមក ជាភេទទន់ខ្សោយជាងមនុស្សប្រុសក៏ពិតមែន តែមនុស្សស្រីនៅតែមានចំណុចពិសេសជាច្រើនយ៉ាង ដែលពេលខ្លះមនុស្សប្រុសមិនអាចមានដូចនោះទេ អញ្ចឹងហើយ ការដែលកើតមកជាមនុស្សស្រី គួរតែចេះមានមោទនភាពចំពោះខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មនុស្សស្រីរាល់គ្នាតិចអត់ដឹងទៅ ថាខ្លួនឯងមានចំណុចពិសេសអ្វីខ្លះ ចំណុចពិសេសរបស់មនុស្សស្រីនោះ គឺជាចំណុចដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលមនុស្សស្រីគ្រប់រូបសុទ្ធតែមាន ហើយមនុស្សប្រុសក៏មិនអាចមានដូចបានដែរ។
តិចអត់ដឹង មនុស្សស្រីតែងមានចំណុចពិសេស៤យ៉ាងនេះ៖
១. អាចដឹងបានគ្រប់រឿង

ចង់លាក់បាំងរឿងអ្វីមួយពីអ្នកណាក៏បាន តែកុំលាក់បាំងពីមនុស្សស្រីឱ្យសោះ ព្រោះថាមនុស្សស្រីជាមនុស្សដែលអាចដឹងបានគ្រប់រឿងដែលខ្លួនពួកគេដឹងចង់ ទោះអ្នកប្រឹងលាក់បាំងយ៉ាងណាក៏ដោយ ដោយសារតែមនុស្សស្រីពូកែសង្កេត និងចាប់ចំណុចខ្សោយរបស់អ្នកកុហកណាស់ ដែលចំណុចនេះហើយ មនុស្សប្រុសមិនអាចមានដូច។
២. ពូកែលួងលោម

មនុស្សស្រីនេះហើយ ដែលមានសម្តីផ្អែមល្ហែម និងពូកែលួងលោមជាទីបំផុត ហើយវាក៏ជាចំណុចពិសេសមួយរបស់មនុស្សស្រីគ្រប់រូបសុទ្ធតែមាននៅក្នុងខ្លួន គ្រាន់តែមនុស្សស្រីខ្លះ មិនសូវជាចេះចូលចិត្តនិយាយសម្តីផ្អែមល្ហែមដាក់អ្នកណា តែបើបាននិយាយចេញមកហើយ គឺតែងតែទាក់ទាញចិត្តគេឯងឱ្យលង់បានគ្រប់ៗគ្នា។
៣. ពូកែស៊ូទ្រាំ

ចំណុចពិសេសដែលមនុស្សស្រីគ្រប់រូបមាន តែមនុស្សគ្រប់គ្នាមិនដែលមើលឃើញ សូម្បីតែមនុស្សស្រីខ្លួនឯងផ្ទាល់ គឺការពូកែស៊ូទ្រាំរបស់មនុស្សស្រី ព្រោះមនុស្សស្រីមិនងាយចុះចាញ់នឹងអ្វីមួយដោយងាយឡើយ មិនថានៅក្នុងការងារ ទំនាក់ទំនងស្នេហា ឬមិត្តភាពជាដើម បើចិត្តដាច់ ឬឆាប់បោះបង់ លុះត្រាតែការស៊ូទ្រាំនោះវាហួសព្រំដែន អញ្ចឹងហើយ មនុស្សស្រីគ្រប់រូបត្រូវដឹងពីចំណុចពិសេសរបស់ខ្លួនឯង។
៤. ស្មោះត្រង់

បើទោះបីជាមនុស្សស្រីទាំងអស់ មិនមែនសុទ្ធតែជាមនុស្សស្មោះត្រង់ក៏ដោយ តែភាគច្រើននៃមនុស្សស្រីទាំងអស់គឺតែងតែមានភាពស្មោះត្រង់ និងមានបេះដូងស្រស់ស្អាតបរិសុទ្ធចំពោះអ្វីដែលខ្លួនពួកគេស្រលាញ់ ហេតុដូចនេះ កើតមកជាមនុស្សស្រី គួរតែមានមោទនភាពចំពោះខ្លួនឯង ដែលមានភាពស្មោះត្រង់ជាមួយនឹងមនុស្សជុំវិញខ្លួន៕