កម្សាន្ត៖ អាចនិយាយបានថា រូបភាពទស្សន៍ទាយ ក៏ដូចជាទាយទម្លាប់របស់មនុស្សខាងក្រោមនេះ នៅតែដូចកាលពីការជ្រើសរើស សន្លឹកបៀរលើកមុនៗដែរ ព្រោះការទស្សន៍ទាយនៃការបើកសន្លឹកបៀរ ទស្សន៍ទាយសំណាង ក្នុងជីវិតប្រចាំថ្ងៃ នៅតែជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា។
ជាក់ស្ដែង ក្នុងខែវិច្ឆិកានេះ គិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣០នេះ តើនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះអ្នក? តើមានរឿងល្អ ឬអាក្រក់អ្វីកើតឡើងខ្លះ? ដូច្នេះសូមជ្រើសរើសបៀរមួយសន្លឹកខាងក្រោម។ ហើយមុនពេលមើល សូមជ្រើសរើសបៀរនោះដោយប្រុងប្រយ័ត្ន ដោយការសម្រួលចិត្តឲ្យស្ងប់ ដើម្បីអាចជួយបង្ហាញពីរឿងដែលកើតឡើងលើការងារ ហិរញ្ញវត្ថុ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ គួរបញ្ជាក់ថា នេះគ្រាន់ជាជំនឿផ្ទាល់ខ្លួន សូមមើលដោយការពិចារណា៕

១.បើអ្នកយកបៀរលេខ ១

ចំពោះការងារ៖ ត្រូវតស៊ូជាមួយបញ្ហាចាស់និងបញ្ហាថ្មីដែលចូលមក ហើយមិនទាន់រកដំណោះស្រាយ។ ត្រូវដឹងពីវិវាទ ឬជម្លោះនៅកន្លែងធ្វើការ ដែលអាចពាក់ព័ន្ធនឹងឯកសារផ្លូវច្បាប់។
ចំពោះហិរញ្ញវត្ថុ៖ មានទ្រព្យសម្បត្តិស្តុកស្តម្ភ អាចចាយវាយដោយសេរីក្នុងអំឡុងពេលនេះ។
ចំពោះស្នេហា៖ អ្នកនៅលីវ អាចស្ថិតក្នុងភាពឯកាខ្លាំង ហើយត្រូវការនរណាម្នាក់មកមើលថែជីវិត។ រីឯអ្នកដែលរៀបការហើយ ប្រយ័ត្នបញ្ហាការងារដែលអាចប៉ះពាល់ដល់ទំនាក់ទំនង ព្រោះអ្នកចង់មានជីវិតស្នេហាដែលមានស្ថេរភាព។
ដំណោះស្រាយ៖ កម្លាំងដែលអ្នកមាននៅពេលនេះ នឹងជួយអ្នកជំនះឧបសគ្គនោះបាន។
២.បើអ្នកយកបៀរលេខ ២

ចំពោះការងារ៖ ផ្លូវការងារមិនរលូន ពោរពេញដោយឧបសគ្គ ទាំងមិត្តភក្តិឬចៅហ្វាយនាយ។ ប្រយ័ត្នជម្លោះរឿងផ្ទៃក្នុង។
ចំពោះហិរញ្ញវត្ថុ៖ មានឱកាសទាញយកប្រយោជន៍ពីមុខជំនួញ ឬការងារ។ ព្យាយាមដើម្បីទទួលបានភាពជោគជ័យឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ចំពោះស្នេហា៖ មនុស្សនៅដែលលីវ ដល់ពេលត្រូវដើរពីអតីតកាលដ៏អាក្រក់ ហើយស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ ចំពោះគូស្នេហ៍ដែលមានគូហើយ ស្នេហាអ្នកច្បាស់ជាកាន់តែផ្អែមល្ហែមជាងមុន។
ដំណោះស្រាយ៖ ជឿជាក់លើវិចារណញាណរបស់អ្នក។ បើអ្នកគិតថាវាល្អក្នុងការធ្វើវា ទៅមុខហើយធ្វើវាចុះ។
៣.បើអ្នកយកបៀរលេខ ៣

ចំពោះការងារ៖ ត្រៀមប្រយុទ្ធខ្លាំង បន្ទុកក៏ច្រើន ត្រូវតែមានបញ្ហាធំៗក្នុងរយៈពេលនេះ។
ចំពោះហិរញ្ញវត្ថុ៖ ហិរញ្ញវត្ថុមិនមានពេក និងមិនក៏មិនពេក។ សន្មត់ថាការចំណាយនៅតែស្របតាមចំណូលដែលមានស្រាប់ ប៉ុន្តែកុំភ្លេចរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកគ្រប់ពេលវេលា។
ចំពោះស្នេហា៖ ត្រូវប្រយ័ត្នចំពោះមនុស្សដែលធ្វើឲ្យស្នេហាពុះកញ្ជ្រោលក្នុងចិត្ត។ ជាពិសេសអ្នកដែលមានស្នេហានឹងឆេះពោរពេញដោយភ្លើងប្រចណ្ឌខ្លាំង។
ដំណោះស្រាយ៖ ត្រៀមខ្លួនដើម្បីទប់ទល់នឹងការផ្លាស់ប្តូរ។ គ្រប់យ៉ាងប្រសិនបើអ្នកមិនរំពឹងទុក នោះអ្នកនឹងមិនខកចិត្តនោះឡើយ។
ប្រភព៖ sanook