ចុងក្រោយ សុធារ៉ា ចេញមុខសុំទោស សូដា នីតា កុំឲ្យទារបំណុលវិញ(មានវីដេអូ)

//s9.kh1.co/0c/0cc2c7d9e512e1182980ee800a3d93d0d4e27fb8.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ចុងក្រោយ តារាសម្តែង សឿ សុធារ៉ា យល់ព្រមចេញមុខធ្វើវីដេអូសុំទោសជាសាធារណៈ អ្នកនាង សូដា នីតា កុំឲ្យទារបំណុលវិញ

រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ពិធីបុណ្យស.ពរបស់អ្នកម្តាយ តារាស្រី សឿ សុធារ៉ា ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសក្នុងការLiveជាមួយនឹង ចែគេន ម្ចាស់កណ្ណិកាសាឡន ឲ្យតារាសម្តែង សូដា នីតា សុំខមាលទោសចំពោះអ្នកម្តាយដែលចែកឋានទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនទុកយូរ តារាសម្តែង សូដា នីតា បង្ហោះសារឲ្យតារាសម្តែង សឿ សុធារ៉ា ត្រូវចេញមុខសុំទោសជាសាធារណៈចំពោះសម្តីរបស់រូបនាង បើមិនដូច្នោះទេ ខ្លួននឹងយកបំណុល៥ម៉ឺនដុល្លារ ដែលធ្លាប់ប្រាប់ថាលើកលែងឲ្យមកវិញជាក់ជាមិនខាន។

តួយ៉ាង រំលងបានប៉ុន្មានថ្ងៃ ពេលនេះ គេឃើញ អ្នកនាង សុធារ៉ា ព្រមចេញវីដេអូសុំទោសចំពោះអ្នកនាង សូដា នីតា ដែលប្រើពាក្យលើសលុប ព្រោះអារម្មណ៍ខ្លួនមួយរយៈចុងក្រោយនេះមិននឹងនរ មួយវិញទៀត ដោយសារតែសម្ពាធផ្លូវចិត្ត ធ្វើឲ្យរូបនាងនិយាយអ្វីមិនសូវគិតគូរបានដិតដល់ឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ Facebook

សឿ សុធារ៉ាសូដា នីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T