ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីមានការិះគន់ខ្លាំងពីសំណាក់មហាជន បន្ទាប់ពី អ្នកលក់អនឡាញ អ្នកនាង ម៉ូលីកា បាននិយាយប៉ះពាល់ជ្រុលទៅលើ តារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា ហើយនោះ ក៏បានចេញមកធ្វើការឡាយសុំទោសភ្លាមៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនៅក្នុងការឡាយ របស់ អ្នកនាង ម៉ូលីកា បានលើកឡើងថា ខ្លួនគ្មានបំណងមើលងាយ ឬសើចចំអកទៅកាន់ តារាសម្ដែង សឿ សុធារ៉ា ឡើយ ដោយហេតុថា ក្នុងពេលកំពុងឡាយនោះមានអ្នកចូលទៅខមិន ពាក់ព័ន្ធនឹងរឿង ការលេងតុងទីន ឈានដល់ការឆបោក ថែមទាំងបានពាក់ព័ន្ធដល់ សឿ សុធារ៉ា ដោយមានសំណួរសួរភ្លាមៗទើបធ្វើឲ្យ ម៉ូលីកា និយាយទាំងមិនបានគិតតែម្ដង
ជាមួយគ្នានេះ ម៉ូលីកា ក៏បានចេញមកសុំទោស ថាជាកំហុសអចេតនា ខ្លួនមិនបានតាំងចិត្ត ថា សឿ សុធារ៉ា បានបាត់បង់សតិនោះឡើយ នេះបើតាមការបកស្រាយរបស់ ម៉ូលីកា។ យ៉ាងណាក្តី ក៏មហាជននៅតែ មានការរិះគន់ ថាមិនគួរប្រើសម្តីបែបនេះ ទៅលើ សឿ សុធារ៉ា ឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖


