រើសកែវមួយ ដែលអ្នកចូលចិត្ត បង្ហាញពីចរិតពិតខ្លួនឯង ដែលអ្នកមិនធ្លាប់ដឹង!

//s9.kh1.co/27/2738b296248d829e27426f01825c0a43b22e56bc.jpg
យុវវ័យ

 ២៣-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ការ​ធ្វើ​តេស្ត​ចិត្តសាស្ត្រជាច្រើន ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឲ្យ​យើង​លេង​ដើម្បី​ទស្សន៍ទាយ​ពីខ្លួន​ឯង។ ពេលខ្លះវាជួយឲ្យអ្នកមើលឃើញខ្លួនឯង និងបុគ្គលិកលក្ខណៈមួយចំនួន។

កម្សាន្ត៖ ពិត​ណាស់ គ្មាន​អ្នក​ណា​ម្នាក់អាច​យល់​ពី​អ្នក​បាន​ល្អ​ជាង​អ្នក​យល់​ពី​ខ្លួន​អ្នក​ឡើយ។ ប៉ុន្តែពេលខ្លះមនុស្សត្រូវការ ការណែនាំខ្លះៗក្នុងការស្វែងរកផ្នែកដែលអ្នកមិនដឹងអំពីខ្លួនអ្នកផងដែរ។ នេះ​ជា​មូលហេតុ​ដែល​មានការ​ធ្វើ​តេស្ត​ចិត្តសាស្ត្រជាច្រើន ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឲ្យ​យើង​លេង​ដើម្បី​ទស្សន៍ទាយ​ពីខ្លួន​ឯង។ ពេលខ្លះវាជួយឲ្យអ្នកមើលឃើញខ្លួនឯង និងបុគ្គលិកលក្ខណៈមួយចំនួនខុសគ្នាបន្តិចបន្តួច។ ម្យ៉ាងវិញទៀត វាជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ហ្គេមខាងក្រោមនឹងបង្ហាញផ្នែកពិសេសមួយទៀតរបស់អ្នកបាន ដោយ​គ្រាន់តែអ្នក​ជ្រើសរើស​កែវ​មួយណាដែល​អ្នក​ចូលចិត្ត​ដូច​ក្នុង​រូបភាពនេះ​។

រូបភាព
រូបភាព

១.បើអ្នកយកកែវលេខ ១ 

អ្នក​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់។ មានអាកប្បកិរិយារួសរាយរាក់ទាក់ ស្មោះត្រង់ ចេះចូលទៅជិតមនុស្សដោយការកោតសរសើរ និងការលួងលោម។ វាជារឿងរីករាយក្នុងការក្លាយជាមនុស្សម្នាក់ដែលលើកទឹកចិត្តឲ្យមានការសន្ទនាជាមួយមនុស្សគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះមនុស្សមួយចំនួន តែងតែនិយាយថាអ្នកជាមនុស្សសប្បុរស។ អ្នក​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ពី​ភាព​ល្អ​របស់​អ្នក​ដទៃ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​រីករាយ​ចំពោះ​ខ្លួន​អ្នក​ផង​ដែរ។ ប៉ុន្តែវាជារឿងសោកសៅ ប្រហែលជាភាពសប្បុរសរបស់អ្នក ធ្វើទៅដោយមិនពេញចិត្តខ្លះ ឬការធ្វើល្អរបស់អ្នក គេមើលមិនសូវឃើញតម្លៃ។ 

២.បើអ្នកយកកែវលេខ ២ 

អ្នក​ជាមនុស្សដែល​ឲ្យ​តម្លៃ​គុណភាព​លើស​បរិមាណ។ អ្នក​ផ្ទាល់​គឺ​ជា​មនុស្ស​ចេះគិត​និង​មាន​ធនធាន។ ចូលចិត្តរៀបចំផែនការ និងរក្សាអ្វីៗឲ្យស្ថិតក្រោមការគ្រប់គ្រង។ លើសពីនេះ ច្រើនដងដែលអ្នកតែងតែបង្ហាញទំនុកចិត្តលើខ្លួនឯង ប៉ុន្តែ​អ្នក​ខ្លាច​មិន​ហ៊ាន​បង្ហាញ​វា។

៣.បើអ្នកយកកែវលេខ ៣ 

អ្នកប្រហែលជាមិនចង់ទទួលយកវាទេ។ ប៉ុន្តែអ្នកចង់មានអារម្មណ៍ថាមានប្រយោជន៍។ អ្នកចង់ទទួលបានការកោតសរសើរ ហើយចួនកាល ការវាយតម្លៃរបស់អ្នកដទៃមកលើសកម្មភាពរបស់អ្នក ថាអ្នកជោគជ័យក្នុងការងារ។ វាគឺដោយសារតែសមត្ថភាពក្នុងការធ្វើកិច្ចការច្រើន។ លើសពីនេះ វាអាចដោះស្រាយបញ្ហាជាច្រើនក្នុងពេលតែមួយដោយឡែកពីគ្នា។ សមត្ថភាព​នេះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​រូបរាង​ល្អ​ឥត​ខ្ចោះ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​ណា​មួយ​បាន​យ៉ាង​ស្រួល។ ទោះ​ជា​យ៉ាង​ណា វា​ខុស​គ្នា​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក។ វាពិបាកក្នុងការស្វែងរកតុល្យភាពក្នុងជីវិត។ ហើយវាធ្វើឲ្យអ្នកភ័យ ពេលចង់ឲ្យអ្វីៗឲ្យដូចដែលអ្នកចង់បាន។

៤.បើអ្នកយកកែវលេខ ៤

អ្នក​ជា​មនុស្ស​ដែល​តែងតែ​ប្រញាប់ប្រញាល់។ នេះក៏មកពីការពិត ដែលអ្នកមានសកម្មភាពជាច្រើនដែលត្រូវធ្វើ។ ជីវិតរបស់អ្នកហាក់ដូចជាខ្យល់កួចឥតឈប់ឈរ។ ប្រសិនបើអ្នកអាចធ្វើបំណងប្រាថ្នាបី បំណងប្រាថ្នាមួយរបស់អ្នកគឺចង់ឲ្យអ្នកមានពេលច្រើនម៉ោងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយខ្នងគឺអ្នកមិនចង់ទំនេរឡើយ។ នេះ​ជា​ហេតុផល​ពិត​ ដែល​អ្នក​ព្យាយាម​ធ្វើ​អ្វី​ៗ​ជា​និច្ច។​ អូខេ អ្នក​ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ជីវិតនេះ​ដែរ។ ព្យាយាមបន្ថយល្បឿនជីវិតរបស់អ្នក ហើយព្យាយាមរីករាយជាមួយពិភពលោកជុំវិញអ្នក។

៥.បើអ្នកយកកែវលេខ ៥

អ្នកមានចិត្តល្អ ប៉ុន្តែពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមិនដើរក្នុងទិសដៅល្អទេ។ វាដូចជាអនាគតមើលទៅមិនប្រាកដប្រជា។ ប្រហែលជាដោយសារតែអ្នក មិនបានកំណត់គោលដៅច្បាស់លាស់គ្រប់គ្រាន់ដើម្បីបន្ត។ ចំពោះអ្នក មនុស្សជាទីស្រលាញ់របស់អ្នក មានសារៈសំខាន់សម្រាប់អ្នក។ ហើយអ្នកនៅតែឲ្យតម្លៃជីវិត និងការសម្រាកដ៏ល្អ។ ប៉ុន្តែ​អ្នក​ប្រហែល​មិនចង់​រក​សុភមង្គល​ក្នុង​ការងារ​របស់​អ្នក​ទេ។ 

៦.បើអ្នកយកកែវលេខ ៦

អ្នក​ជាមនុស្ស​ឧស្សាហ៍​ព្យាយាម និង​ឆាប់ហត់នឿយ។ វាប្រហែលជាពិបាកសម្រាប់អ្នក ក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក។ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់អ្នក អ្នកមានទំនុកចិត្តថាអ្នកអាចផ្លាស់ប្តូរពិភពលោកនេះបាន។ មនុស្សនៅជុំវិញអ្នក តែងតែកោតសរសើរចំពោះភាពស្មោះត្រង់របស់អ្នក ព្រោះវាងាយស្រួល រីករាយ និងមានផាសុកភាពនៅពេលពួកគេចំណាយពេលជាមួយអ្នក។ ប៉ុន្តែពេលខ្លះអ្នកមានអារម្មណ៍ខ្សោយ រហូតដល់ត្រូវចុះចាញ់នឹងអារម្មណ៍សោកសៅដែលហាក់ដូចជាគ្មានហេតុផល។ 

៧.បើអ្នកយកកែវលេខ ៧

អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រៀប​ចំ​គម្រោង​ទុក​មុន​ ដើម្បី​ចៀស​វាង​ការ​ភ្ញាក់​ផ្អើល​ពិបាក​ៗ។ ដូច្នេះជារឿយៗ អ្នកពោរពេញទៅដោយការថប់បារម្ភដោយគ្មានហេតុផល។ យ៉ាងណា កុំខ្លាចក្នុងការអនុញ្ញាតឲ្យជីវិតចេញពីការគ្រប់គ្រងរបស់អ្នកពេលខ្លះ ហើយសូមរីករាយជាមួយវាឲ្យបានពេញលេញ។

៨.បើអ្នកយកកែវលេខ ៨

អ្នក​មាន​ការ​គិត​និង​ឧស្សាហ៍​ព្យាយាម។ វាពិបាកក្នុងការរំខាន នៅពេលអ្នកកំពុងធ្វើអ្វីមួយ។ អ្នកឆ្លាត រហ័សរហួន និងចេះធ្វើការងាររបស់អ្នកបានល្អ។ គំនិត និងផែនការថ្មីៗតែងតែវិលជុំវិញនៅក្នុងខួរក្បាលរបស់អ្នក។ ប៉ុន្តែវាប្រហែលជាពិបាកសម្រាប់អ្នក ក្នុងការនិយាយវាចេញមក ដោយសារតែការពិត អ្នកជាមនុស្សចូលចិត្តភាពឯកជន និងជាមនុស្សដែលគិតមុនធ្វើ។

៩.បើអ្នកយកកែវលេខ ៩

អ្នកមើលទៅអស្ចារ្យណាស់ ពី​ព្រោះ​អ្នកមាន​មនុស្ស​ស្រលាញ់​និង​ចូលចិត្តច្រើន។ ការ​ចែក​រំលែក​ចំណូល​ចិត្ត​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ ក៏​ជា​ផ្នែក​ធំ​មួយ​នៃ​ជីវិត​របស់​អ្នក​ដែរ។ ហើយពេលខ្លះអ្នកចូលចិត្តអួតពីភាពជោគជ័យរបស់អ្នកខ្លាំងពេក វាអាចធ្វើឲ្យខូចខាតភាពដ៏ល្អរបស់អ្នកបានដែរ ហើយមនុស្សភាគច្រើននឹងច្រណែននឹងជីវិតអ្នក។ 

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T