កម្សាន្ត៖ តើអ្នកដឹងទេថា ទម្លាប់តិចតួចរបស់អ្នកក្នុងជីវិតប្រចាំថ្ងៃ វាអាចបង្ហាញបានច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ជាពិសេស គ្រាន់តែរបៀបនៃការកាន់ទូរស័ព្ទដៃប្រើប្រាស់ជារៀងរាល់ថ្ងៃរបស់អ្នក ក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈ ឬធម្មជាតិពិតរបស់អ្នកបានផងដែរ។
ដូច្នេះ ចូរក្រឡេកមកមើល រូបភាពខាងក្រោមជាមួយនឹងលេខរៀងពីលេខ ១ ដល់លេខ ៤ តើមួយណាជាទម្លាប់ក្នុងការកាន់ទូរស័ព្ទរបស់អ្នក?

១.កាន់ទូរស័ព្ទដោយដៃម្ខាង ដោយប្រើមេដៃដើម្បីអូស ឬចុច

ប្រសិនបើអ្នកកាន់ទូរស័ព្ទរបស់អ្នកតាមរបៀបនេះ អ្នកមានសុទិដ្ឋិនិយម គ្មានកង្វល់ និងមានទំនុកចិត្តលើខ្លួនឯង។ អ្នកអាចទទួលយកអ្វីៗដែលចូលមកក្នុងជីវិតរបស់អ្នកដោយមិនត្អូញត្អែរ ព្រោះអ្នកជឿជាក់លើសមត្ថភាពរបស់អ្នក អ្នកនឹងឆ្ពោះទៅមុខ និងចាប់យករាល់ឱកាសថ្មី នៅក្នុងផ្លូវរបស់អ្នក។ ហើយប្រសិនបើមានហានិភ័យ អ្នកអាចជំរុញខ្លួនអ្នកឲ្យសម្រេចបាននូវគោលដៅ និងមហិច្ឆតារបស់អ្នក។ ជាមួយនឹងអាកប្បកិរិយានេះធ្វើឲ្យការងារ ទទួលបានជោគជ័យ។ ប៉ុន្តែក្នុងទំនាក់ទំនងស្នេហាមួយ អ្នកអាចមិនសូវជាផ្ដល់ភាពសំខាន់ដល់ដៃគូ នោះអាចបណ្តាលឲ្យដៃគូរបស់អ្នក មានអារម្មណ៍ថា អ្នកមិនសកម្មក្នុងទំនាក់ទំនង។
២.កាន់ទូរស័ព្ទដោយដៃទាំងពីរ ហើយប្រើមេដៃចុច ឬអូស

ប្រសិនបើអ្នកកាន់ទូរស័ព្ទរបស់អ្នកបែបនេះ អ្នកជាមនុស្សឆ្លាតណាស់។ ហើយចូលចិត្តប្រើវិចារណញាណ តើអ្នកកំពុងធ្វើអ្វីដោយប្រុងប្រយ័ត្ន? អ្នកជាមនុស្សដែលយកចិត្តទុកដាក់ និងមានចិត្តមេត្តា។ អ្នកមានសមត្ថភាពក្នុងការស្ដាប់គំនិតអ្នកដទៃ។ លើសពីនេះទៀត ដោយសារតែភាពវៃឆ្លាតរបស់អ្នក អាចជួយសង្រ្គោះអ្នកពីការបោកប្រាស់បាន។ គុណសម្បត្តិទាំងនេះ ធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរលូននិងងាយស្រួល។ ព្រោះអ្នកអាចជ្រើសរើសដៃគូដែលសក្ដិសមនឹងអ្នក។
៣.កាន់ទូរស័ព្ទដោយដៃទាំងពីរ ដោយមេដៃទាំងពីរ ចុច ឬអូស

ការកាន់ទូរសព្ទរបស់អ្នកបែបនេះ បង្ហាញថាអ្នកឆ្លាត ប្រកបដោយប្រសិទ្ធភាព និងគ្មានកង្វល់។ អ្នកអាចទទួលយកការផ្លាស់ប្តូរ អ្នកដឹងពីរបៀបដោះស្រាយ ការទាមទារនៃស្ថានភាពផ្សេងៗ។ អ្នកមានប្រាជ្ញាជាមួយនឹងជំនាញផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមានអាកប្បកិរិយាវិជ្ជមានជាមួយក្មេងៗ ឬមានន័យថា អ្នកជាមនុស្សដែលស្រលាញ់ក្មេង។ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ក្នុងរឿងស្នេហាទេ ព្រោះអ្នកគួរតែប្រឹងប្រែងដើម្បីបញ្ជាក់ពីស្នេហារបស់អ្នក។
៤.កាន់ទូរស័ព្ទដោយដៃម្ខាង ហើយប្រើម្រាមដៃចង្អុលម្ខាងទៀតចុច ឬអូស

ប្រសិនបើអ្នកកាន់ទូរស័ព្ទដៃរបស់អ្នកតាមរបៀបនេះ អ្នកមានគំនិតច្នៃប្រឌិត និងចូលចិត្តធ្វើអ្វីដោយឯកឯង។ អ្នកក៏ជាមនុស្សពូកែស្រមើស្រមៃដែរ និងគំនិតមិនដូចអ្វីផ្សេងទៀតឡើយ។ អ្នកអាចជាអ្នកនិពន្ធ ឬជាវិចិត្រករ។ ជាមនុស្សរីករាយ ចូលចិត្តភាពឯកោ ដើម្បីបញ្ចូលថាមពលដល់ខ្លួនឯង។ ក្នុងរឿងស្នេហា អ្នកមានភាពអៀនខ្មាស់ ហើយចង់ឲ្យអ្នកដទៃចាប់ផ្តើមធ្វើមុន។ នោះមិនមានន័យថា អ្នកខ្វះចំណាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងថ្មីនោះទេ ប៉ុន្តែនៅពេលដែលដៃគូរបស់អ្នកដឹងពីអត្តសញ្ញាណពិតរបស់អ្នក គាត់នឹងស្រលាញ់អ្នកដោយគ្មានលក្ខខណ្ឌ។
ប្រភព៖ mindjournal