រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីម្សិលមិញ គេឯងចាប់អារម្មណ៍ជាខ្លាំង ក្រោយម្ចាស់បំណុលអ្នកនាង សូ ដានីតា ប្រកាសក្តែងៗលើបណ្តាញសង្គម នឹងយកបំណុលពីតារាសម្តែង សឿ សុធារ៉ា ៥ម៉ឺនដុល្លារមកវិញ បើមិនសុំទោសរូបនាងជាសាធារណៈ ដោយបានLive ឲ្យខ្លួនទៅសុំខមាលទោសអ្នកម្តាយដែលទើបចែកឋានទៅវិញ ដោយលើកឡើងថា «មានតែអ្នកទាំងពីរទេដែលដឹងរឿងច្បាស់»។
តួយ៉ាង ក្រោយឃើញម្ចាស់បំណុលអាណិតអាសូរ លើកលែងបំណុលដល់ទៅ៥ម៉ឺនដុល្លារទៅហើយ តែចុងក្រោយនរណានឹងទប់អារម្មណ៍ជាប់ បើអ្នកនាង សឿ សុធារ៉ា ប្រើពាក្យធ្ងន់ៗតបវិញដូច្នេះ រហូតដល់ថ្នាក់ធ្វើឲ្យ អ្នកនាង គឹម លីហ្សា ជាតារាក្នុងរង្វង់សិល្បៈទើសភ្នែកបង្ហោះសារថា «សូមឱ្យម្ចាស់អាជីវកម្មទាំងអស់មេត្តាទុកគាត់ឱ្យស្ងប់ស្ងាត់ រក្សាសីលនៅវត្តសិនទៅ បើជួយជាលុយក៏ជួយគាត់ទៅ កុំយកគាត់មកធ្វើអាជីវកម្មពេលនេះ Live លក់នេះ លក់នោះ please ចាំផុត 100 ថ្ងៃម្តាយគាត់សិនទៅ» ដោយទទួលសម្លេងគាំទ្រខ្លាំងពីបណ្តាមហាជន។
តែផ្ទុយទៅវិញ អតីតតារាស្រី កណ្ណិកា និងអ្នកនាង សឿ សុធារ៉ា បានLiveសាជាថ្មីបញ្ជាក់ថា ការLiveនេះមិនមែនដើម្បីអាជីវកម្មឡើយ ដោយក្នុងនោះគេឃើញ អ្នកនាង សុធារ៉ា ខឹ.ងស.ម្បារនិយាយខ្លាំងៗតបវិញថា ទោះរូបនាងមិនបានLiveជាមួយអតីតតារាស្រីរូបនេះ អតីតតារាស្រី កណ្ណិកា លក់ដាច់ស្រាប់ទៅហើយ មួយវិញទៀត អតីតតារាស្រីរូបនេះ ជួយជ្រោមជ្រែងរូបនាងកន្លងមកយ៉ាងច្រើន៕
បើចងដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (2) Facebook