មិនមែនមុខលុយ! តារា​កូរ៉េ ៨ ​រូបនេះ ​ធ្លាប់បដិសេធ មិនយកថ្លៃខ្លួន ពេលថតរឿង!

//s9.kh1.co/f8/f806803b20cba9690811a431356a54e3bad18c06.png
យុវវ័យ

 ១៤-វិច្ឆិកា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

មិនត្រឹមតែសង្ហា ល្បី មានសមត្ថភាព តែតារាកូរ៉េទាំង ៨ រូបនេះ ថែមទាំងមានចិត្តគំនិតល្អថែមទៀត ដោយបដិសេធ មិនយកថ្លៃខ្លួន ពេលថតរឿង!

កម្សាន្ត ៖ ជាការពិត នៅពេលដែលវិស័យសិល្បៈរបស់ប្រទេសកូរ៉េ កាន់តែរីកចម្រើន ធ្វើឲ្យមានតារាថ្មីៗជាច្រើន បានបង្ហាញខ្លួននៅក្នុងវិស័យនេះ​ មិនថាប្រុសមិនថាស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាជើងចាស់ជាច្រើននៅក្នុង វិស័យភាពយន្តសម្តែងរបស់កូរ៉េ ក៏នៅតែមានឈ្មោះល្បីល្បាញមិនសាបសូន្យ នោះក៏ដោយសារតែជំនាញដ៏ប៉ិនប្រសប់របស់ពួកគេ ហើយចំណូលដែលរកបានពីការសម្តែងនេះ ក៏ច្រើនមិនស្ទើដូចគ្នា ទៅតាមកេរ្តិ៍ឈ្មោះរបស់ពួកគេ។

យ៉ាងណាមិញ នៅពេលដែលតារាៗកាន់តែល្បីកាន់តែមានតម្លៃខ្លួនខ្ពស់ តែដោយឡែក តារា​កូរ៉េ​ល្បីៗប៉ុន្មានដួងខាងក្រោម​នេះ ​បែរជាបាន​បដិសេធ​មិន​ទទួល​ប្រាក់ ​សម្រាប់​ការសម្ដែងភាពយន្ត និង​រឿង​ភាគ​មួយ​ចំនួន ដែលពួកគេទទួលសម្តែង ​ដោយ​សារ​ហេតុផល​ផ្សេង​ៗ​គ្នា។

ចង់ជ្រាបច្បាស់ថាមានតារាណាខ្លះ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖

១.Jang Hyuk

ក្នុងនោះ Jang Hyuk មិនត្រឹមតែបានបដិសេធ ការទទួលប្រាក់នោះទេ តែលោកក៏បានចំណាយលើការតុបតែងខ្លួន ប្រដាប់ប្រដា និងរចនាប័ទ្ម​ សម្រាប់ការបង្ហាញខ្លួនរបស់លោក នៅក្នុងរឿង «Maybe» ឆ្នាំ ២០០៩ ផងដែរ ដែលលោកធ្វើរឿងទាំងនេះ ​ដោយសារអ្នកផលិត​រឿង​ ខ្វះ​ថវិកា​ផលិត។

Jang Hyuk
Jang Hyuk

២.Hyun Bin

Hyun Bin មិនបានទទួលប្រាក់ សម្រាប់ការបង្ហាញខ្លួនរបស់លោក ក្នុងឆ្នាំ ២០១១ រឿង «Come Rain, Come Shine» នោះទេ ហើយវាត្រូវបានគេរាយការណ៍ថា តារាសម្តែងរូបនេះ បានទទួលយករឿងនេះដោយស្ម័គ្រចិត្ត ចាប់តាំងពីលោកបានស្រលាញ់ស្គ្រីបរឿងនោះ។

Hyun Bin
Hyun Bin

៣.Cho Seung Woo

Cho Seung Woo បានសម្រេចចិត្តសម្តែងក្នុងរឿង «Lee Sang That Lee Sang» ឆ្នាំ ២០១៣ ដោយមិនយកប្រាក់អ្វីទាំងអស់។

Cho Seung Woo
Cho Seung Woo

៤.Lee Sun Jae

Lee Sun Jae បានសម្រេចចិត្ត បង្ហាញខ្លួនដោយឥតគិតថ្លៃ នៅក្នុងខ្សែភាពយន្ត «Stand By Me» ឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានរំជួលចិត្តយ៉ាងខ្លាំង ដោយស្គ្រីបនៃរឿងនោះ។

 Lee Sun Jae
 Lee Sun Jae

៥.Lee Jong Suk

Lee Jong Suk បានស្ម័គ្រចិត្តដើរតួជាតួឯកប្រុស ក្នុងរឿង «Hymn of Death» ឆ្នាំ ២០១៨ ដោយមិនយកប្រាក់អ្វីទាំងអស់។ ជាក់ស្តែង លោកមានទំនាក់ទំនងល្អ ជាមួយអ្នកដឹកនាំរឿងភាគ ដែលបំផុសគំនិតជាប្រវត្តិសាស្ត្រនេះ ដែលផ្អែកលើព្រឹត្តិការណ៍ពិត។

Lee Jong Suk
Lee Jong Suk

៦.Ahn Sung Ki

Ahn Sung Ki មិនត្រឹមតែបដិសេធ មិនទទួលប្រាក់ប៉ុណ្ណោះទេ ថែមទាំងបានជួល និងបង់ប្រាក់ឲ្យអ្នកផាត់មុខ សម្រាប់ក្រុមការងារផលិតរឿង «In the Name of the Son» ផងដែរ។

Ahn Sung Ki
Ahn Sung Ki

៧.Jung Hae In

ថ្វីដ្បិតតែមានកាលវិភាគរបស់លោកក៏ដោយ ក៏ Jung Hae In នៅតែយល់ព្រម ធ្វើជាតួឯកនៃរឿង «Unframed» ឆ្នាំ ២០២១ នៅក្នុងវគ្គ «Blue Happiness» ដោយឥតគិតថ្លៃ ដែលវគ្គនេះត្រូវបាននិពន្ធ និងដឹកនាំដោយតារាសម្តែង Lee Je Hoon ហើយ Jung Hae In បានធ្វើរឿងនេះដើម្បីគាំទ្រមិត្តរបស់លោក។

Jung Hae In
Jung Hae In

៨.Song Joong Ki

ថ្មីៗនេះ ក្រុមការងារផលិតរឿង «Hwaran» បានបញ្ជាក់ថា Song Joong Ki ជាតួសំខាន់មួយរូប ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។ ជាពិសេសចាប់តាំងពីភាពយន្តនេះ ត្រូវបានគេដឹងថាចំណាយតិច ហើយដូច​ជា​ដឹង​ហើយ Song Joong Ki បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់ ​ដើម្បី​ជួយ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ភាពយន្ត Noir និង​សិល្បៈផងដែរ៕

Song Joong Ki
Song Joong Ki

ប្រភព : Kbizoom

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T