កម្សាន្ត៖ ដូចកាលពីការជ្រើសរើស សន្លឹកបៀរលើកមុនៗដែរ ការទស្សន៍ទាយនៃបើកសន្លឹកបៀ ទស្សន៍ទាយសំណាង ក្នុងជីវិតប្រចាំថ្ងៃ នៅតែជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងខែវិច្ឆិកានេះ ចាំមើលថា ខែទី ២ នៃចុងឆ្នាំនេះ តើនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះយើង? តើមានរឿងល្អ ឬអាក្រក់អ្វីកើតឡើងខ្លះ? សូមជ្រើសរើសបៀរមួយសន្លឹកខាងក្រោម ហើយមុនពេលមើល សូមជ្រើសរើសបៀរនោះដោយប្រុងប្រយ័ត្ន ដោយការសម្រួលចិត្តឲ្យស្ងប់ មុនជ្រើសរើសយកបៀរមួយសន្លឹកនោះ ដើម្បីអាចជួយបង្ហាញពីរឿងដែលកើតឡើងលើការងារ ហិរញ្ញវត្ថុ និងជីវិតផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា នេះគ្រាន់ជាជំនឿផ្ទាល់ខ្លួន សូមមើលដោយការពិចារណ៕

១.បើអ្នកយកបៀរលេខ ១

ចំពោះការងារ៖ នៅដើមខែមានលក្ខខ័ណ្ឌក្នុងការទទួលបានដំណឹងល្អអំពីការងារ។ នឹងមាននរណាម្នាក់ជួយនៅពេលមានបញ្ហាកើតឡើង។
ចំពោះហិរញ្ញវត្ថុ៖ ត្រូវប្រយ័ត្នចំពោះការចំណាយ ដែលចូលមកជាញឹកញាប់ ដែលអ្នកត្រូវប្រើពីមួយខែទៅមួយខែ។ ធ្វើឲ្យអ្នកមានគំនិតរកប្រាក់បន្ថែម ឬផ្លាស់ប្តូរការងារ។
ចំពោះស្នេហា៖ អ្នកនៅលីវ នឹងមាននរណាម្នាក់ចូលមកក្នុងជីវិត ធ្វើឲ្យបេះដូងលោតញាប់។ រីឯគូស្នេហ៍ដែលរៀបការហើយ គួរប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នា ព្រោះម្នាក់អាចស្មោះត្រង់តែម្ខាងទៀតមានចិត្តវៀចវេរ។
ដំណោះស្រាយ៖ ព្យាយាមធ្វើការសម្រេចចិត្តដោយសមហេតុផល និងប្រើអារម្មណ៍ ដើម្បីការពារការយល់ច្រឡំ។
២.បើអ្នកយកបៀរលេខ ២

ចំពោះការងារ៖ មានបញ្ហាក្នុងការគិតអ្វីដែលត្រូវធ្វើ ប្រយ័ត្ននឹងការមិនចុះសម្រុងជាមួយមិត្តរួមការងារ ឬថៅកែ។
ចំពោះហិរញ្ញវត្ថុ៖ ព្យាយាមនៅឲ្យឆ្ងាយពីការខ្ចីបុល និងការបោកប្រាស់។ ព្រោះវានឹងជាន់គ្នាជាមួយនឹងបញ្ហាបំណុលចាស់របស់យើងដែលមិនទាន់បានបង់។
ចំពោះស្នេហា៖ ប្រយ័ត្នកុំបង្កជម្លោះក្នុងពេលនេះ។ ព្រោះពីរឿងតូចអាចនឹងកើនឡើងទៅជារឿងធំរហូតដល់យល់ខុសរហូតដល់បែកបាក់។
ដំណោះស្រាយ៖ ព្យាយាមគិតឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តណាមួយ។ ការឧស្សាហ៍ព្យាយាមនឹងធ្វើឲ្យអ្វីៗសម្រេចបាននៅទីបញ្ចប់។
៣.បើអ្នកយកបៀរលេខ ៣

ចំពោះការងារ៖ ប្រយ័ត្នមានអំពើក្បត់ក្នុងការងារ ជាពិសេសអ្នកប្រកបរបររកស៊ីជាមួយគ្នា។ បុគ្គលិកការិយាល័យមិនអាចទ្រាំទ្រនឹងបន្ទុកដែលពួកគេកំពុងធ្វើនោះទេ។
ចំពោះហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកចង់រស់នៅប្រកបដោយផាសុកភាពក្នុងអំឡុងពេលនេះ អ្នកត្រូវវិនិយោគយ៉ាងខ្លាំង ហើយទទួលបានផលល្អមកក្នុងពេលអនាគត។
ចំពោះស្នេហា៖ ទំនាក់ទំនងស្នេហាសម័យនេះមិនសូវមានភាពរកាំរកូសប៉ុន្មានទេ។ សម្រាប់អ្នកដែលមានស្នាមប្រេះពីអតីត គួរត្រូវបន្តស្វែងរកស្នេហ៍ថ្មី។
ដំណោះស្រាយ៖ កុំប្រញាប់ប្រញាល់ បើអ្នកមានបញ្ហា ចូរញែកខ្លួនអ្នកចេញ ហើយយល់កាន់តែច្បាស់អំពីចម្លើយ។
ប្រភព៖ sanook