Ezecom ឈ្នះពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍន៍ជំនាញដែលជាការរួមចំណែកដល់កំណើនឌីជីថលនៅកម្ពុជា

//s9.kh1.co/88/88af7684d0c059cdc4085ce24616ac9fbf20b8bc.jpg
សង្គម

 ១១-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ក្នុងតំបន់សម្រាប់ការខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃ​អាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ

ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ក្នុងតំបន់សម្រាប់ការខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃ​អាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត​ រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម រហូតដល់សហគ្រាសធុនធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/ad/ad472d15f3f42200d0cb99a88fd2b88df60eecb6.jpg

Ezecom ដែល​ជា​ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ​ឈាន​​មុខ​​គេ​​មួយ​​នៅ​​​​​ប្រទេស​​កម្ពុជា បានទទួលពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន (ABA) សម្រាប់ផ្នែក​ "ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍" នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន (ABIS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯករបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្តិ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។

https://s9.kh1.co/__image/w=650,h=434,q=100/80/804532e678b52556b332ae2e68be1376acaea630.jpg

យោងតាមសម្តីអ្នករៀបចំកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 ក្រុមហ៊ុនEzecom បានឈ្នះពានរង្វាន់នេះ ដោយសារតែការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាការកសាងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈដែលជាកម្លាំងពលកម្មអាស៊ានផងដែរ។

កំឡុងពេលទទួលពានរង្វាន់អគ្គនាយិការបស់ក្រុមហ៊ុន​ Ezecom លោកស្រី Yuni Lee Heathcote ក៏បានចូលរួមអបអរសាទរ ដល់អ្នកទទួលពានរង្វាន់អាស៊ានក្នុងប្រភេទឧស្សាហកម្មផ្សេងៗគ្នាផងដែរ។ លោកស្រីបានមានប្រសាសន៍ថា 

"នេះគឺជាជោគជ័យដ៏ធំមួយរបស់ក្រុមហ៊ុន Ezecom ក្នុងការកសាងសមត្ថភាពឌីជីថលក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន។ ក៏ប៉ុន្តែការងាររបស់យើងមិនទាន់រួចរាល់នោះទេ ដោយសារយើង​ត្រូវអនុវត្ត​កម្មវិធី​ជា​ច្រើនបន្ត​ទៀត​ ហើយ​ពាន​រង្វាន់​នេះ​គឺជាកម្លាំងជំរុញ​ចិត្ត​ក្រុមការងារ​ទាំង​មូល​ឱ្យ​សម្រេច​បាន​នូវសមិទ្ធផលកាន់តែធំ​សម្រាប់​សហគមន៍ និង​ព្រះរាជាណាចក្រកម្ពុជាយើងជារួម»។

លោកស្រី Yuni Lee Heathcote
https://s9.kh1.co/__image/w=650,h=434,q=100/cd/cdd4c0e1a09cbb22aa0d478646ad07678df13c30.jpg

ការផ្តោតទៅលើយុទ្ធសាស្ត្រ និងការរៀបចំផែនការ លើការបណ្តុះបណ្តាលជំនាញផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ជូនវិញ្ញាបនប័ត្រគឺសុទ្ធតែជាតម្រូវការ ដើម្បីគាំទ្រដល់បច្ចេកវិទ្យា និងវឌ្ឍនភាពបច្ចេកទេសរបស់ក្រុមហ៊ុន Ezecom ។ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ជាមួយស្ថាប័នអប់រំ ជាមួយភ្នាក់ងារផ្សេងៗ និងក្រសួងដែលពាក់ព័ន្ធគឺសុទ្ធសឹងតែជាសសរស្តម្ភសំខាន់ៗដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពរហ័សរហួនផងដែរ។ កម្មវិធីដែលបានបង្កើតឡើងទាំងអស់នេះ គឺជាកាតាលីករជំរុញនិងលើកទឹកចិត្តបុគ្គលិកទាំងអស់ ដោយសារតែពួកគេទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេផ្ទាល់។ ក្រុមហ៊ុន​ Ezecom ជឿជាក់ថា កត្តាទាំងនេះនឹងចូលរួមចំណែក ប្រែក្លាយកន្លែងធ្វើការជាកន្លែងដែលប្រកបដោយភាពរីករាយ រួមជាមួយនឹងប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ដ៏ល្អសម្រាប់សេវាកម្មអតិថិជនផងដែរ។

ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនEzecom ប្តេជ្ញាថានឹងបន្តវិនិយោគលើការគ្រប់គ្រងធនធានមនុស្សដែលរួមមានទាំងកម្មវិធីខាងក្នុង និងខាងក្រៅផងដែរ។ អគ្គនាយិកា Ezecom លោកស្រី Yuni Lee Heathcote បានបន្ថែមថា 

"តាមរយៈការផ្តល់ឪកាសក្នុងការកសាងសមត្ថភាព និងការរីកចម្រើនដល់ក្រុមការងាររបស់ក្រុមហ៊ុន Ezecom នេះ យើងក៏កំពុងតែលើកកម្ពស់ឧស្សាហកម្មរបស់យើងដូចគ្នាដែរ ។ ជំនាញ និងវិន័យជាច្រើនត្រូវបានផ្តល់ជូនទៅឲ្យសមាជិកក្រុមនៅក្នុងក្រុមហ៊ុន Ezecomដោយផ្ទាល់ ដែលនេះក៏ដើម្បីជួយដល់បុគ្គលិក ដោយប្រយោល ក៏ដូចជាអាចជួយអ្នកដែលនៅក្នុងវិស័យ ICT នៅកម្ពុជាផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដើរតួនាទីនាំមុខគេក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ដើម្បីផលប្រយោជន៍រួមនៃព្រះរាជាណាចក្រកម្ពុជាយើង”។

លោកស្រី Yuni Lee Heathcot

ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022​ នេះ ជាការទទួលស្គាល់ថាជាក្រុមហ៊ុនឆ្នើមនិងជោគជ័យ នៅក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។ ក្រុមហ៊ុនទាំងអស់នៅក្នុងសហគមន៍អាស៊ានដែលបំពេញបានតាមតម្រូវការមានសិទ្ធិដាក់ពាក្យស្នើរសុំចូលរួមប្រកួតប្រជែង ប៉ុន្តែជ័យជម្នះនឹងត្រូវសម្រេចដោយចៅក្រមក្រុមប្រឹក្សាដោយផ្អែកទៅលើលក្ខខណ្ឌជាក់ស្តែង។

https://s9.kh1.co/__image/w=650,h=434,q=100/f2/f2bdb2f18d14fcb6d7dcddffffa894b135d74360.jpg
https://s9.kh1.co/__image/w=650,h=434,q=100/5e/5ebf97abbe3c3e03f9a07705d495a870d074262c.jpg

ពានរង្វាន់ ABA Skills Development Award ជាការទទួលស្គាល់ ការរួមចំណែករបស់ក្រុមហ៊ុនក្នុងការកសាងជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាកម្លាំងពលកម្មក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះក៏គិតផងដែរអំពីការបំពេញបាននូវជំនាញដែលជាតម្រូវការរបស់អាស៊ាននៅថ្ងៃនេះ និងថ្ងៃស្អែក ដែលនេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុរកិច្ច និងប្រព័ន្ធបណ្តុះបណ្តាលផងដែរ។

អំពីក្រុមហ៊ុន Ezecom

ក្រុមហ៊ុន Ezecom កំពុង​ប្រារព្ធ​ខួប​គម្រប់​ ១៥ឆ្នាំ​ដែល​បាន​​​​​ត្រួស​ត្រាយ​​ផ្លូវ​​សម្រាប់​នវានុវត្ត ប្រតិបត្តិការ និង​ភាព​ល្អឥតខ្ចោះ​សម្រាប់​វិស័យបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ទូរគមនាគមន៍​ (ICT) ដែល​ក្នុង​រយៈពេលនោះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ VOIP​ បន្ទាប់​មក​បាន​ប្រែ​ក្លាយ​ខ្លួន​​យ៉ាង​ឆាប់រហ័សទៅជា​ក្រុមហ៊ុន​ផ្តល់សេវាអ៊ិនធឺណិត ហើយ​ឥឡូវនេះ​ក៏​បាន​ក្លាយ​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា​​ភ្លែតហ្វម​ឌីជីថល ដែលនាំ​មុខ​គេ​​​​​ក្នុង​តួនាទី​ជាកាតាលីករ​ឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ជាផ្នែក​មួយនៃ​ក្រុមហ៊ុន Royal Group ក្រុមហ៊ុន Ezecom បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន​បាន​វិនិយោគសរុបជាង ១០០​លានដុល្លារលើខ្សែហ្វាយប័រ​អុប​ទិកCAPEX ដ៏ទូលំទូលាយ។ ខ្សែ​ហ្វាយ​ប៊ើអុប​ទិក​​នេះ​​លាត​សន្ធឹង​ជាង ៣០.០០០​គីឡូម៉ែត្រ​នៃខ្សែហ្វាយ​ប៊ើអុប​ទិក​សរុបគិត​ចាប់​ពី​បណ្តាញ​ចម្បង​រហូត​ដល់​អ្នកប្រើប្រាស់។  ក្រុមហ៊ុន Ezecom នៅ​តែរក្សា​បាន​​ឈ្មោះ​ជា​ក្រុមហ៊ុនខ្មែរ​ ១០០​ភាគរយ​ដែល​កាន់​កាប់​​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់​កាប់​​ការ​វិនិយោគ​រយៈពេល​វែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែល​តភ្ជាប់​ស្ថានីយ​ខ្សែកាប​ចំនួន១៣ នៅ​ក្នុង​ប្រទេស​ចំនួន១០។

https://s9.kh1.co/__image/w=650,h=434,q=100/a0/a0d21c414e6cfa4d65024b25e3ae1fb497842d6c.jpg

ក្រុមហ៊ុន Ezecom បន្ត​បង្កើត​​សកម្មភាព​សំខាន់​ៗ​ទាក់ទងនឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃគូជាមួយ​នឹង​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អន្តរជាតិ​ល្បីៗ​ដូចជា​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និង​ក្រុមហ៊ុន MiHCM ដើម្បី​នាំយក​សេវា​របស់​ក្រុមហ៊ុនទាំងនេះ​មក​កាន់​ប្រទេសកម្ពុជា ដើម្បី​​ឆ្លើយ​តបទៅនឹង​​តម្រូវការ​អាជីវកម្ម​អតិថិជនរបស់​យើង។ ​សកម្មភាព​ទាំងនេះ​បានជួយ​បង្ហាញ​ឱ្យឃើញថា​ ប្រទេស​កម្ពុជា​គឺ​​ជាប្រទេស​កំពុង​រីក​ចម្រើន​វិវឌ្ឍ​ទៅ​​មុខ​ និង​មាន​ភាពទាក់​ទាញ​ក្នុង​ការអភិវឌ្ឍន៍​អាជីវកម្ម និងការវិនិយោគ​ពី​ថ្នាក់​​តំបន់ និង​ពិភពលោក។

https://s9.kh1.co/__image/w=650,h=434,q=100/2d/2d58989fdddcf1fd602bba6f77e2673f62968a0d.jpg

អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១ គេហទំព័រ www.ezecom.com.kh

https://s9.kh1.co/__image/w=650,h=361,q=100/ce/cef0a1af70b11b3141707859c0f787038a6a0df5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2c/2c415b1d2b5fdc1f41ffcd402f57c5214bcbb257.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ae/ae163b77647462debeb7c66e93d6be6d69b4e376.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T