ប្រុសស្អាតបែប កូរ៉េ ជប៉ុន ចិន មានស្តង់ដារយ៉ាងម៉េច? មកមើលតារាប្រុសទាំងនេះបាន!

//s9.kh1.co/ca/ca693b4b8857e1760665ceab6fb18849c07b5d2a.jpg
យុវវ័យ

 ០៥-វិច្ឆិកា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ដោយសារតែស្តង់ដានៃសម្រស់នៅតាមប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នា ដូច្នេះមកមើលតារាប្រុសស្តង់ដារបស់ ប្រទេសចិន ជប៉ុន និងកូរ៉េ ម្តងមើលយ៉ាងណាដែរ!

កម្សាន្ត ៖ យោងតាមចំណូលចិត្តរបស់ប្រទេសនីមួយៗ នៅពេលនិយាយអំពីបុរសសង្ហា ការមើលឃើញប្រភេទផ្សេងៗគ្នា អាចទទួលបានប្រជាប្រិយភាព ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនិយមលេងអ៊ីនធើណេតកូរ៉េម្នាក់ បានចង្អុលមុខមាត់តារាប្រុសល្បីៗមួយចំនួន មកពីប្រទេសចិន ជប៉ុន និងកូរ៉េ ដែលសុទ្ធសឹងតែត្រូវបានគេចាត់ទុកថា មានភាពទាក់ទាញនៅក្នុងប្រទេសរៀងៗខ្លួន។

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖

១.ជនជាតិចិន

យោងតាមអ្នកនិយមលេងអ៊ីនធើណេត បុរសជនជាតិចិនដែលត្រូវបានគេចាត់ទុកថា សង្ហាច្រើនតែមានទម្រង់មុខវែង និងស្តើងដូចតារាសម្តែង Song Weilong ជាពិសេសគឺច្រមុះស្រួចខ្ពស់ និងភ្នែកជ្រៅ អមជាមួយនឹងការមានកម្ពស់ដូចតារាសម្ដែង Wang He Di និងតារាចម្រៀង Arthur Chen Feiyu ជាដើម។

Song Weilong
Song Weilong
Wang He Di
Wang He Di
Arthur Chen Feiyu
Arthur Chen Feiyu

២.ជនជាតិជប៉ុន

បុរសជនជាតិជប៉ុន ដែលមានមុខដូចតារាសម្តែង Ryo Yoshizawa ប្រហែលជាត្រូវបានចាត់ទុកថាជាបុរសសង្ហាតាមស្តង់ដារសម្រស់ របស់ប្រទេសជប៉ុន និងដូចតារាចម្រៀង និងជាតារាសម្ដែង Sho Hirano ដែរ។ ពួកគេអាចមានទម្រង់មុខស្អាត ដូចជាបបូរមាត់ក្រាស់ ភ្នែកធំៗ និងត្របកភ្នែកពីរជាន់ យ៉ាងណាក៏មិនអាចភ្លេច តារាសម្តែង Sota Fukushi ដូចគ្នា។

Ryo Yoshizawa
Ryo Yoshizawa
Sho Hirano
Sho Hirano
Sota Fukushi
Sota Fukushi

៣.កូរ៉េ

បុរសកូរ៉េ ច្រើនតែត្រូវបានគេចាត់ទុកថាសង្ហា នៅពេលដែលពួកគេមានទម្រង់មុខមានតុល្យភាព ដូចជា Cha Eunwoo រឺអាចមានភ្នែកធំ ដូច Park Bogum ក៏អាចនឹងមានទម្រង់មុខដូច Seo Kang Joon ជាមួយនឹងរូបរាងក្មេងជាងវ័យ ស្បែកស និងភ្លឺថ្លាផងដែរ៕

Cha Eunwoo
Cha Eunwoo
Park Bogum
Park Bogum
Seo Kang Joon
Seo Kang Joon

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T