យល់ដឹង៖ ពេលខ្លះ យើងមើលឃើញព្រះចន្ទនៅពេលថ្ងៃ ដូចដែលយើងបានឃើញវានៅពេលយប់។ គូសបញ្ជាក់ថា ព្រះចន្ទទទួលបានពន្លឺពីព្រះអាទិត្យ ហើយការមកកៀកផែនដីរបស់ព្រះចន្ទ នាំឲ្យវាភ្លឺជាងមុន។ បន្ទាប់ពីព្រះអាទិត្យ ព្រះចន្ទគឺជាអង្គអវកាសដ៏ភ្លឺបំផុត ដែលយើងអាចមើលឃើញ។ ប៉ុន្តែព្រះចន្ទមិនតែងតែបង្ហាញខ្លួន នៅពេលថ្ងៃនោះទេ។ នេះគឺដោយសារតែបរិយាកាសរបស់ផែនដី និងវគ្គគន្លងនៃអង្គរណបធម្មជាតិ (ព្រះចន្ទ) របស់យើង។ ប្រសិនបើភពផែនដីរបស់យើងមិនមានបរិយាកាសទេ ព្រះចន្ទនឹងអាចមើលឃើញពីផែនដី គ្រប់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលកំឡុងពេលខែរនោច ផ្នែកមួយចំហៀងទៀតរបស់ព្រះចន្ទទទួលបានពន្លឺ ហើយផ្នែកដែលមិនមានពន្លឺនឹងបែរមករកផែនដី ដែលធ្វើឲ្យគេពិបាកមើលឃើញព្រះចន្ទ ពីផែនដី។ លោក Edward Guinan សាស្ត្រាចារ្យផ្នែកតារាសាស្ត្រ និងរូបវិទ្យានៅសាកលវិទ្យាល័យ Villanova ក្នុងរដ្ឋ Pennsylvania បានប្រាប់វេបសាយ Live Science ថា ដើម្បីអាចមើលឃើញព្រះចន្ទ នៅពេលថ្ងៃ ព្រះចន្ទត្រូវតែជំនះ ទៅលើពន្លឺពីព្រះអាទិត្យ។ ក្នុងរយៈពេលពីរឬបីថ្ងៃកំឡុងព្រះចន្ទរនោច គេមិនអាចមើលឃើញវាពីផែនដីទេ ពីព្រោះវាមានទីតាំងនៅលើមេឃ ដែលពន្លឺរបស់ព្រះអាទិត្យភ្លឺខ្លាំងជាងព្រះចន្ទ។
យ៉ាងណាមិញ ការមើលព្រះចន្ទក្នុងអំឡុងពេលថ្ងៃ ក៏អាចមកពីកត្តាផ្សេងទៀតផងដែរ ដូចជារដូវ, វគ្គបច្ចុប្បន្ននៃព្រះចន្ទ, និងផ្ទៃមេឃស្រឡះល្អ។ ព្រះចន្ទអាចមើលឃើញ ក្នុងអំឡុងពេលថ្ងៃ ជាមធ្យមចំនួន២៥ថ្ងៃនៃខែ ពេញមួយឆ្នាំ។ ៥ថ្ងៃទៀតកើតឡើងកំឡុងពេលវគ្គខែរនោច និងខែខ្នើត។ ពេលជិតដល់វគ្គព្រះចន្ទរនោច វានឹងនៅកៀកព្រះអាទិត្យជាង ដែលអាចឲ្យគេមើលឃើញ។ នៅពេលវាជិតពេញបូណ៍មី វានឹងអាចមើលឃើញតែនៅពេលយប់ប៉ុណ្ណោះ។ វាមិនអាចបង្ហាញខ្លួនជាមួយព្រះអាទិត្យទេ នៅពេលព្រះចន្ទពេញវង់។
យោងតាមលោក Guinan បានឲ្យដឹងថា ពេលវេលាដ៏ល្អបំផុត ដើម្បីមើលព្រះចន្ទអំឡុងពេលថ្ងៃ គឺមួយសប្ដាហ៍បន្ទាប់ពីខែរនោច និងមួយសប្ដាហ៍បន្ទាប់ពីខែខ្នើត។ មួយសប្ដាហ៍បន្ទាប់ពីខែរនោច អង្គរណបធម្មជាតិរបស់យើងអាចមើលឃើញ នៅលើមេឃទិសខាងកើត។ មួយសប្ដាហ៍បន្ទាប់ពីខែខ្នើត វាអាចមើលឃើញនៅពេលព្រឹក ដែលលិចទៅវិញនៅផ្ទៃមេឃទិសខាងលិច។
វគ្គទាំងនេះគឺជារយៈពេលវែង ដែលព្រះចន្ទអាចត្រូវបានមើលឃើញជាមួយនឹងព្រះអាទិត្យ នៅលើមេឃ ជាមធ្យមពី៥ទៅ៦ម៉ោងក្នុងមួយថ្ងៃ។ បាតុភូតមួយទៀតគឺថា វាទទួលបានពន្លឺ ផ្លាតពីផែនដីទៅកាន់ព្រះចន្ទ ទើបផ្នែកដែលមិនទទួលបានពន្លឺរបស់ព្រះចន្ទ ស្រាប់តែមានពន្លឺនិងត្រូវបានគេមើលឃើញ ក្នុងអំឡុងវគ្គព្រះចន្ទមួយចំណិត ដែលកើតឡើងអំឡុងពេលបីឬបួនថ្ងៃ បន្ទាប់ពីខែរនោច៕

ប្រភព: Live Science