ស្រលាញ់គ្នា បើផ្តល់៤យ៉ាងនេះឱ្យគ្នាមិនបាន កុំស្រលាញ់

//s9.kh1.co/f5/f5d4480f4ac3704d1a5b217d5830c7b6b2b53bc7.jpg
ប្រលោមលោក & អប់រំ

 ២៤-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

មនុស្សពីរនាក់ស្រលាញ់គ្នា ប្រសិនបើផ្តល់នូវរឿងទាំង៤យ៉ាងនេះឱ្យគ្នាមិនបានទេនោះ គួរតែកុំបន្តទំនាក់ទំនងនោះអី គ្មានន័យទេ។

ស្នេហា៖ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា បើថាមិនអាចលះបង់រឿងខ្លះ ដើម្បីសម្របតាមគ្នាទេនោះ មិនថាស្រលាញ់គ្នាយ៉ាងណា ក៏គង់តែបែកបាក់គ្នាដែរ ព្រោះក្តីស្រលាញ់ត្រូវការការលះបង់ចំពោះគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ស្រលាញ់គ្នាបើផ្តល់នូវរឿងសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះមិនបានទេ គួរណាតែដកចិត្តស្រលាញ់ពីគ្នា ហើយរស់នៅរៀងខ្លួនវិញល្អជាង ព្រោះថាបើស្រលាញ់គ្នា​ សូម្បីតែរឿងទាំងនេះផ្តល់ឱ្យគ្នាមិនបាន ទៅសង្ឃឹមអ្វីលើគ្នាកើតនោះ។

ស្រលាញ់គ្នា បើផ្តល់៤យ៉ាងនេះឱ្យគ្នាមិនបាន កុំស្រលាញ់៖

១. ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សស្រលាញ់គ្នាត្រូវការបំផុត គឺជាភាពស្មោះត្រង់រវាងគ្នានឹងគ្នា តែបើស្នេហាអ្នក មានម្នាក់ណាដែលមិនអាចផ្តល់ភាពស្មោះត្រង់ឱ្យបាន គួរតែឆាប់ដើរចេញពីទំនាក់ទំនងនោះទៅ ព្រោះស្នេហានោះជាស្នេហាដែលមិនច្បាស់លាស់ឡើយ ដូច្នេះបើស្រលាញ់គ្នា ផ្តល់ភាពស្មោះត្រង់ឱ្យគ្នាមិនបាន នៅទៀតក៏គ្មានន័យអ្វីដែរ។

២. ទំនុកចិត្ត

រូបតំណាង
រូបតំណាង

ស្នេហាដែលអាចរឹងមាំ និងនៅជាមួយគ្នាបានយូរអង្វែង គឺត្រូវការឱ្យមនុស្សស្រលាញ់គ្នាពីរនាក់ ចេះផ្តល់ទំនុកចិត្ត និងភាពជឿជាក់ឱ្យគ្នា ប៉ុន្តែបើស្នេហានោះ មិនអាចផ្តល់នូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមកបានទេ នៅជាមួយគ្នាក៏គ្មានក្តីសុខដែរ ផ្ទុយទៅវិញ គឺមានតែបញ្ហាមិនចេះចប់មិនចេះហើយ ព្រោះតែការសង្ស័យគ្នាឥតល្ហែ។

៣. កិត្តិយស

រូបតំណាង
រូបតំណាង

ការក្សាតម្លៃ និងកិត្តិយសឱ្យមនុស្សដែលខ្លួនស្រលាញ់ វាជាទំនួលខុសត្រូវមួយ ដែលអ្នកគ្រប់គ្នាត្រូវធ្វើដើម្បីគ្នាទៅវិញទៅមក តែបើធ្វើវាមិនបាន កុំស្រលាញ់គ្នាអី ព្រោះវាមិនមែនជាក្តីស្រលាញ់ពិតឡើយ ព្រោះថាមនុស្សដែលគេស្រលាញ់គ្នាពិត គេពិតជាគិតគូដល់គ្នាខ្លាំងណាស់ មិនធ្វើឱ្យបាត់បង់កិត្តិយសគ្នាឡើយ គឺមានតែលើកមុខលើកមាត់ថែម ហើយក៏មិនធ្វើអ្វីឱ្យបាត់បង់ភាពថ្លៃថ្នូររបស់អ្នកណាម្នាក់ឡើយ។

៤. ការការពារ

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នា ត្រូវចេះការពារគ្នាទៅវិញទៅមក មិនមែនចាំតែមនុស្សប្រុស ឬមនុស្សស្រីតែម្ខាងជាអ្នកការពារនោះទេ ត្រូវចេះការពារគ្នាទៅវិញទៅមក ទើបហៅថាជាស្នេហ៍ពិត តែបើម្នាក់មានរឿង ម្នាក់ទៀតរត់ចោលយករួចខ្លួននោះ គេមិនហៅថាស្នេហ៍ពិតទេ គេហៅថាស្នេហាក្លែងក្លាយ ស្រលាញ់បែបលេងសើចតែប៉ុណ្ណោះ អញ្ចឹងហើយ បើដឹងថាស្នេហាក្លែងក្លាយហើយ គួរតែឆាប់ដើរចេញ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T