ប៉ះគ្នាក្នុងកម្មវិធីតែមួយ Lisa និង Lee Soo Hyuk ស្និទ្ធគ្នាប្លែក ឲ្យហ្វេនចាប់អារម្មណ៍

//s9.kh1.co/8d/8d2bd597ef119de5b3ec69711cbec512fc9e2fe6.jpg
យុវវ័យ

 ២០-តុលា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

Lisa សមាជិកក្រុម BLACKPINK និងតារាសម្ដែង Lee Soo Hyuk ស្និទ្ធស្នាលគ្នា នៅឯពានរង្វាន់ Avrora របស់ BVLGARI។

កម្សាន្ត ៖ Lisa សមាជិកក្រុម BLACKPINK ទទួលបានការសរសើរយ៉ាងច្រើន នៅពេលដែលនាងបង្ហាញបុគ្គលិកលក្ខណៈពិតរបស់ខ្លួន នៅក្នុងកម្មវិធី BVLGARI's Avrora Awards

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ​រូប​សម្រស់​របស់​នាង​ជាមួយ​តារា​សម្ដែង Lee Soo Hyuk ក៏​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធើណេត​ស្រឡាំងកាំងផងដែរ គឺដូចដែលបានរំពឹងទុក Lisa គឺជាឯកអគ្គរដ្ឋទូតម៉ាកដ៏ល្អឥតខ្ចោះសម្រាប់ BVLGARI ដោយបង្ហាញនូវភាពទាន់សម័យ គ្រប់រូបរាងដែលនាងបានបង្កើតឡើងសម្រាប់ម៉ាកផលិតផលនេះ។

ដូចគ្នានេះដែរ Lee Soo Hyuk ក៏បានបង្ហាញខ្លួន ជាមួយនឹងរូបរាងដ៏សស្រស់សង្ហារបស់លោកដូចគ្នា ទាំងការថតរូប និងនៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោនេះ។ លើសពីនេះ នៅពេលដែលតារាប្រុសស្រីទាំង ២ នេះ បានឈរថតរូបជាមួយគ្នា ក៏ដូចជាបង្ហាញភាព ស្និទ្ធស្នាលគ្នានោះ គឺធ្វើ​អ្នក​គាំទ្រ​រំភើបចិត្តជាខ្លាំង ព្រមទាំងសង្ឃឹមថានឹងឃើញអ្នកទាំងពីរក្នុងរូបថតតែមួយឆាប់ៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Soo Hyuk
Lee Soo Hyuk
Lisa
Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa
Lee Soo Hyuk និង Lisa

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T