ក្រសួងការពារជាតិ ទម្លាយថា ទោះបី​ BTS​ ចូលបម្រើយោធា ក៏នៅអាចសម្តែងជាក្រុមបាន

//s9.kh1.co/1e/1eb88d0cb3ee43e848af10076780a904a2b40ada.jpg
យុវវ័យ

 ១៩-តុលា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ក្រសួងការពារជាតិ ទម្លាយថា BTS នឹងនៅតែអាចសម្តែងជាក្រុមពេញលេញ ក្នុងឱកាសពិសេសណាមួយ សូម្បីតែនៅក្នុងយោធា។

កូរ៉េខាងត្បូង​ ៖ ជាការពិតដែលថា ការពិភាក្សាអំពីអត្ថប្រយោជន៍ពិសេស នៃការបម្រើយោធារបស់ BTS គឺជាបញ្ហាដ៏ក្តៅគគុក ក្នុងចំណោមអ្នកនៅក្នុងវិស័យនយោបាយ និងវប្បធម៌ដ៏ពេញនិយមឥលូវនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលបានរាយការណ៍ពីមុនមក BIG HIT MUSIC ទើបតែបានចេញផ្សាយការប្រកាស ជាផ្លូវការរបស់ពួកគេទាក់ទងនឹង ផែនការរបស់សមាជិក BTS សម្រាប់ការចូលបម្រើយោធាកាលពីម្សិលមិញ ដោយសមាជិកចាស់ជាងគេ Jin បានផ្តួចផ្តើមដំណើរការភ្លាមៗ នៅពេលដែលកាលវិភាគរបស់លោក សម្រាប់ការចេញបទចម្រៀងទោល ត្រូវបានបញ្ចប់នៅចុងខែតុលា។

ជាលទ្ធផល ក្រសួងការពារជាតិ ក៏បានប្រកាសជំហររបស់ខ្លួនទាក់ទងនឹង ការប្រកាសចូលបម្រើយោធារបស់ BTS ផងដែរ ។ ដោយនៅថ្ងៃទី ១៨ លោក Moon Hongsik អ្នកនាំពាក្យក្រសួងការពារជាតិ បានទទួលការសាកសួរពាក់ព័ន្ធនៅក្នុងសន្និសីទសង្ខេបធម្មតាមួយ ហើយបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយនិយាយថា BTS អាចចូលរួមក្នុង ផលប្រយោជន៍សាធារណៈ ឬព្រឹត្តិការណ៍ថ្នាក់ជាតិ ទោះបីជាកំពុងបម្រើក្នុងជួរយោធាក៏ដោយ។

ទន្ទឹមនឹងនេះដែរ Park Jiwon នាយកប្រតិបត្តិនៃក្រុមហ៊ុន HYBE Labels បានចែករំលែកនៅថ្ងៃទី ១៧ ខែតុលា អំពីជម្រើសរបស់ទីភ្នាក់ងារដើម្បីដោះស្រាយ ការធ្លាក់ចុះភាគហ៊ុនដែលរំពឹងទុក នៅពេលដែលការព្រួយបារម្ភរបស់ម្ចាស់ភាគហ៊ុនកើនឡើង៕

សូមទស្សនារូបភាពខាងក្រោម ៖

BTS 
BTS 
BTS 
BTS 
BTS 
BTS 
BTS 
BTS 

ប្រភព : GStarLive

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T