កម្សាន្ត៖ តើអ្នកនឹងដឹងដោយរបៀបណា ប្រសិនបើមាននរណាម្នាក់កំពុងគិតពីអ្នក? ឬពិសេសជាងនេះទៅទៀត អ្នកពិតជាចង់ដឹងថា តើគេមានកូនចិត្តលួចគិតដល់អ្នក ឬអត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ អ្នកមិនចាំបាច់ឆ្ងល់ទៀតទេ អ្វីដែលអ្នកត្រូវធ្វើគឺ មកមើលអត្ថបទខាងក្រោម បន្ទាប់មករកមើលថា តើមានសញ្ញាមួយចំនួនណាខ្លះ ដែលអាចជួយឲ្យអ្នកទទួលបានអារម្មណ៍ដឹងមុនថា មាននរណាម្នាក់កំពុងគិតអំពីអ្នក? តើគេគិតល្អឬគិតអាក្រក់?
សញ្ញាទាំងនោះ មានដូចខាងក្រោម៖

១.អ្នកប្រទះនូវអារម្មណ៍ខ្លះដែលនឹកស្មានមិនដល់
អ្នកប្រហែលជានៅកន្លែងធ្វើការ ហើយធ្វើការយ៉ាងរវល់បំផុត ឬនៅឯពិធីជប់លៀង និងរាំលេងសើចសប្បាយសុខៗ តែស្រាប់តែអ្នកបែរជាមានអារម្មណ៍សោកសៅ ឬអារម្មណ៍រំជើបរំជួលអ្វីមួយ កើតឡើងលើអ្នកភ្លាមៗ។ នេះប្រហែលជាសញ្ញាបង្ហាញថា មាននរណាម្នាក់នឹកអ្នកហើយ។ ប្រហែលជាគេម្នាក់នោះ ស្រលាញ់អ្នក ដូច្នេះហើយអវត្តមានរបស់អ្នក ធ្វើឲ្យពួកគេប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង។ ឬម្យ៉ាងទៀត បើអ្នកមានការថប់បារម្ភ ឬស្ត្រេសសុខៗ តែស្រាប់តែភ្លាមៗនោះ អ្នកមានអារម្មណ៍កក់ក្ដៅខ្លះ នៅក្នុងខ្លួនឡើងវិញ នេះជាសញ្ញាបង្ហាញថា មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្នក ហើយគំនិតរបស់គេពោរពេញទៅដោយក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ ចំពោះអ្នក ពីចំងាយ។
២.ការញាក់ភ្នែកម្ខាង
ជាក់ស្តែង ប្រសិនបើអ្នកមានប្រតិកម្មអាលែហ្សី ឬអ្នកមានភាពរសើបក្នុងភ្នែក នេះមិនមែនជាសញ្ញាផ្លូវចិត្តទេ ហើយអ្នកគួរតែទៅជួបគ្រូពេទ្យប្រសើរជាង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភ្នែករបស់អ្នកញាក់ វាអាចមានន័យថាមាននរណាម្នាក់ មានគំនិតទាក់ទងនឹងអ្នក។ យោងតាមវិធីសាស្រ្តមួយចំនួន ការញាក់ភ្នែក បង្ហាញពីគំនិតបែបណាដែលអ្នកដទៃមានចំពោះអ្នក។ នេះខុសគ្នារវាងស្ត្រីនិងបុរស។ នោះមានន័យថាប្រសិនបើភ្នែកខាងឆ្វេងរបស់ស្ត្រីញាក់ ប្រហែលជាមាននរណាម្នាក់សរសើរនាង។ ប៉ុន្តែប្រសិនបើនាងទទួលបានសញ្ញានេះ នៅភ្នែកខាងស្តាំ ប្រហែលជាមាននរណាម្នាក់គិតមិនល្អជាមួយនាង។ ហើយសម្រាប់បុរស ការញាក់ភ្នែកវាមានវិធីផ្សេងទៀត។
៣.ថ្ពាល់ ឬ ត្រចៀករបស់អ្នកឡើងក្រហម
ស្រដៀងគ្នានេះដែរ ប្រសិនបើមិនមានហេតុផលរាងកាយសម្រាប់បាតុភូតទាំងនេះទេ អ្នកស្ថិតនៅក្នុងគំនិត ឬនៅក្នុងការនិយាយរបស់នរណាម្នាក់។ ប្រសិនបើថ្ពាល់របស់អ្នកឡើងក្រហមដោយគ្មានហេតុផលណាមួយ (ជាក់ស្តែងមិនមែននៅពេលអ្នកផឹកស្រា ឬមានអ្នកមកញ៉ែ) អ្នកប្រហែលជាត្រូវបាននរណាម្នាក់និយាយអាក្រក់។ ពណ៌នៅលើថ្ពាល់ គឺដូចជាការទះកំផ្លៀងពីចម្ងាយ ហើយបុគ្គលម្នាក់នោះ មានគំនិតឈ្លានពានចំពោះអ្នក។ ម៉្យាងវិញទៀត ក្ដៅត្រចៀក គឺជាសញ្ញាមួយដែលថា មាននរណាម្នាក់មានចិត្តស្រលាញ់អ្នក ហើយអ្នកទទួលយកអារម្មណ៍នោះបានយ៉ាងល្អណាស់!
៤.ព្រឺសម្បុរ
នេះជាសញ្ញា បញ្ជាក់ថាអ្នកស្ថិតនៅកណ្តាលនៃអារម្មណ៍ និងការគិតដែលមានការរំពឹងទុកខ្លាំង។ រីឯគំនិតវិជ្ជមាន ឬអវិជ្ជមាន វាអាស្រ័យលើអារម្មណ៍របស់អ្នក ។ វាប្រហែលជាប្រសើរណាស់ ដែលមានមនុស្សម្នាក់ រកឃើញថាអ្នកមានភាពទាក់ទាញមិនធម្មតា។ ប្រសិនបើគំនិតរបស់នរណាម្នាក់ អាចមានឥទ្ធិពលបែបនេះមកលើអ្នក នោះមានន័យថាបុគ្គលនេះមានថាមពលផ្លូវចិត្តដ៏អស្ចារ្យ ទោះជាល្អ ឬអាក្រក់ក៏ដោយ។ គេចេះវាយតម្លៃស្ថានភាព និងមើលពីរបៀបដែលអ្នកអាចដោះស្រាយវាបាន។
៥.កណ្ដាស់ភ្លាមៗ
នេះគឺជាសញ្ញាធម្មតា ដែលថាមាននរណាម្នាក់នឹកអ្នក។ នៅក្នុងប្រទេសជាច្រើន ប្រជាជនតែងតែមានជំនឿលើរឿងនេះ ដោយគេគិតថា ឲ្យតែពេលយើងកណ្ដាស់ ប្រហែលជាមាននរណាម្នាក់ គិតដល់យើង ឬនិយាយអ្វីទាក់ទងជាមួយយើងមិនខាន។
៦.ការត្អើក
នេះជាសញ្ញាដែលបង្ហាញថា មាននរណាម្នាក់កំពុងនិយាយដើមអំពីអ្នកឥតឈប់ឈរ។ ថ្វីត្បិតតែបុគ្គលនេះ មិនមានភាពសាហាវឃោរឃៅក៏ដោយ ប៉ុន្តែសកម្មភាពរបស់គេ គឺយ៉ាប់ និងនិយាយបង្កាច់បង្ខូចអ្នក។ ដូច្នេះចូរព្យាយាមចៀសវាងមនុស្សម្នាក់នេះ បើអ្នកដឹងថាគេជានរណា។
ប្រភព៖ themindsjournal