ក្រុមហ៊ុន PEUGEOT រៀបចំសម្ពោធជាផ្លូវការ អគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត!

//s9.kh1.co/f4/f4ee3aa6cfad2ded53887a3e7ea0d066d3e45ffd.jpeg
យានជំនិះ

 ១៧-តុលា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA

ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។

អគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ ៣៨ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។

https://s9.kh1.co/__image/w=650,h=488,q=100/6b/6bd763aa710a65b53c5c977cd354c1290c9fe6a2.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/da/da5f057ac7ba1f3bd62850112c94fb7ab41aaa36.jpeg

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលមានការចូលរួមដោយផ្ទាល់៖

១.តំណាងឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តមឈួន ដារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ

២.ឯកឧត្តមJARCQUES PELLET​ឯកអគ្គរាជទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

៣.លោកSUNIL KUMAR MITTALអនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនSTELLANTIS

៤.លោក ណម តុង ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ធីអេច គ្រុប (TH Group)

ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអេច គ្រុប (TH Group)។

https://s9.kh1.co/__image/w=650,h=435,q=100/da/da1b7b696642a9e73380bb71db16f015d93bf854.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/f0/f042498d48f71f66eb1bda4d8f49b87e0308dc8b.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/f4/f4d88d1cf10efa4a4910eac6d9f587ebed7a77f5.jpeg
<br>

ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត លោក ណម តុង ស្ថាបនិក ក្រុមហ៊ុន ធីអេច គ្រុប (TH Group) បានមានប្រសាសន៍ថា៖

«នេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន ធីអេចអេច អ៊ីមផត អិចផត (THH IMPORT EXPORT​ Co., LTD) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត PEUGEOT មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ»។

https://s9.kh1.co/__image/w=650,h=433,q=100/81/81a161fb8bb69fe507f2f2eaaa14039e45fa2490.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/fc/fcf4243dd27e9b5b09192acd97d077c44ed9d55f.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/dd/ddd3db931c59d6b5a184f7a974d3caf62744ab36.jpeg

លោកក៏បានបន្តទៀតថា៖ 

«សម្រាប់អតិថិជនដែលធ្វើការទិញរថយន្តទំនើបម៉ាក PEUGEOT គ្រប់ម៉ូដែលនឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏ធំរបស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមានទឹកប្រាក់ស្មើនឹង $4,000ភ្លាមៗ។»

១.𝐋𝐈𝐎𝐍𝐂𝐀𝐑𝐄លេខ៥ដំបូងសំដៅលើការធានារយះពេល5

៥ឆ្នាំពីរោងចក្រ ឬ១០០,០០០គីឡូ

២.𝐋𝐈𝐎𝐍𝐂𝐀𝐑𝐄លេខ៥បន្ទាប់សំដៅលើការថែទាំរយះពេល៥ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាង ការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្ត ក្នុងការប្រើប្រាស់រថយន្ត PEUGEOT។

https://s9.kh1.co/__image/w=650,h=334,q=100/d0/d09d12e393fe661e437427786a30e681137c3d4e.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/85/85b3c11fa0a6d8f61f40610183a5c487ca23503a.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/f0/f09084936d08b392848693233430305abfd0df0b.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/34/34b138bb0ffbc647c556e784e5a65065ffca3277.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/78/785784a86fbe8bc71f4928c1f2cda971bdea2650.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/c9/c90fc46544a6db4862b9de28eaffa2b3fe55094e.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/23/2342e4b6c61dab446a9ad54235241965ff575c61.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/2e/2e95e8204ce9fdad82a174e197df18f5033ec95e.jpeg

សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិតនិងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៏ រង់ចាំស្វាគមន៍ ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 

☎️ 095 99 96 29 | 076 73 843 68 

⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh

🎯ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl

💬 ឆាតសួរព័ត៌មាន: t.me/PeugeotSupport

𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”

#GrandOpening #PeugeotCambodia #Showroom 

#PeugeotCambodia​

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T