ពិធីសម្ពោធបង្ហាញរូបរាងដ៏ថ្មីស្រឡាងរបស់ រថយន្ត PEUGEOT 2008 ស៊េរីឆ្នាំ 2022 នៅលើទឹកដីកម្ពុជា!

//s9.kh1.co/9f/9f11132c921f31790986ab03b91c114d88568ed1.jpg
យានជំនិះ

 ០៩-មេសា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាអ្នកចែកចាយផ្តាច់មុខសម្រាប់ម៉ាករថយន្ត PEUGEOT នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត PEUGEOT 2008 SUV ស៊េរីឆ្នាំ២០២២ ដែលប្រព្រឹត្តធ្វើឡើងនៅក្រុមហ៊ុនតាំងបង្ហាញ(Showroom) របស់ក្រុមហ៊ុន ពើហ្សូ សាខាមហាវិថីព្រះមុនីវង្ស (ទល់មុខមន្ទីពេទ្យ កាល់ម៉ែត) នារាត្រីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះផងដែរ។

ភ្នំពេញ៖ ក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាអ្នកចែកចាយផ្តាច់មុខសម្រាប់ម៉ាករថយន្ត PEUGEOT នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត PEUGEOT 2008 SUV ស៊េរីឆ្នាំ២០២២ ដែលប្រព្រឹត្តធ្វើឡើងនៅក្រុមហ៊ុនតាំងបង្ហាញ(Showroom) របស់ក្រុមហ៊ុន ពើហ្សូ សាខាមហាវិថីព្រះមុនីវង្ស (ទល់មុខមន្ទីពេទ្យ កាល់ម៉ែត) នារាត្រីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/60/60240139f94ce4831d2a0df1545030b73a71f2b7.jpg
https://s9.kh1.co/__image/w=650,h=386,q=100/07/074ad7844e34f33e0a622934aab56cb24a99928c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/e9/e9e1f5d5d40712b358b6b9aaad37f86cb906b3d9.jpg

ជាការពិតណាស់ រថយន្តស៊េរីថ្មី PEUGEOT 2008 បានផ្តល់ជូននូវបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មីៗរបស់វិស្វករក្រុមហ៊ុន PEUGEOT ដែលមិនធ្លាប់ធ្វើឲ្យអតិថិជនខ្លួនមានការខកបំណងនោះឡើយ។

https://s9.kh1.co/__image/w=650,h=366,q=100/53/5351e28de06316b76208a23ca38169983f8e88b0.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fa/fad3403ce7ae87a1034b124cd26f3d90fda7fbef.jpg

រថយន្ត PEUGEOT 2008 ថ្មីបានក្លាយជារថយន្តលក្ខណៈគ្រួសារខ្នាតតូចឈានមុខគេ ដែលត្រូវបានបំពាក់មកជាមួយ PEUGEOT i-cockpit 3D និងបច្ចេកវិទ្យាជំនួយក្នុងការបើកបរដែលរចនាឡើងដោយមានកាទទូលស្គាល់ដ៏ល្អ បំផុត។ ជាមួយគ្នានេះដែរ សម្រាប់រចនាបទបច្ចុប្បន្នរបស់ PEUGEOT បានបង្ហាញពីអត្តសញ្ញាណផ្ទាល់របស់ខ្លួន ដោយមានមហិច្ឆតាក្នុងការបង្វែរទំព័រថ្មីនៅក្នុងដំណើរនៃការវិវត្តន៍ថយន្ត PEUGEOT  ដ៍គួរឲ្យកត់សម្គាល់។ ការតម្លើងដោយ  សមាមាត្រ និងតុល្យភាព បានធ្វើអោយតួររថយន្ត PEUGEOT 2008 មានភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។ 

https://s9.kh1.co/__image/w=650,h=434,q=100/88/88d8d1b4f00ed7100c7d3e5b0914319a74789d1b.jpg

រថយន្ត PEUGEOT 2008 បានផ្តល់ភាពជឿជាក់គ្រប់ពេលវេលានៃការបើកបរនៅលើដងផ្លូវ និង គួជាទីមោទនភាពដែលមានការរចនាប៉ាណាដ៍គួរអោយទាក់ទាញ ជាមួយអំពូលស៊ីញ៉ូដែលបានបំពាក់នៅខាងក្រោមចង្កៀងបំភ្លឺផ្លូវ LED ទម្រង់មុខនៃរថយន្ត PEUGEOT 2008 បានរចនាជាតួរដែលមានរាងត្រីកោណដែលលាតសន្ធឹងតាមបណ្តោយរថយន្តទៅផ្នែកខាងក្រោយ ដែលនាំមកនូវរចនាបទដ៏រស់រវើក និងស៊ីវីល័យដ៍គួរអោយចាប់អារម្មណ៍។

https://s9.kh1.co/__image/w=650,h=366,q=100/f2/f2c84f58f4ee0844ea0e23e477278fd7942379da.jpg
https://s9.kh1.co/__image/w=650,h=434,q=100/39/390aa7e36774c5884095aff278644e32b6323c4a.jpg
https://s9.kh1.co/__image/w=650,h=389,q=100/8f/8f2b9af1c06f5e55b65a23010c24d1e3d247f9f0.jpg

រូបរាងដ៏រឹងមាំនៃរថយន្ត PEUGEOT 2008 ថ្មីត្រូវបានគូបផ្សំដោយកង់ទំហំ 17 អ៊ីញ ដែលសមមាត្រយ៉ាងល្អឥតខ្ចោះទៅនឹងតួនៃរថយន្ត ។ជាអត្តសញ្ញាណនៃរថយន្ត PEUGOET អំពូលក្រញាំ 3 ត្រូវបានបំពាក់នៅលើរថយន្ត PEUGEOT 2008 ដោយប្រើច្ចេកវិទ្យា LED។

លក្ខណៈពិសេសផ្នែកខាងក្រៅមានដូចជា ៖

• បញ្ជាបើកសោរដោយស្វ័យប្រវត្តិ និងការចាក់សោរដោយស្វ័យប្រវត្តិ

• សេនស័រជំនួយមុខក្រោយ + កាម៉េរាក្រោយ

• កាងសងខាងនៅលើដំបូលបានបង្កើនភាពទាក់ទាញនៃរថយន្ត

• កញ្ចក់កម្តៅ និងអាចបត់បែនបាន

រថយន្ត PEUGEOT 2008 ដែលមានកម្លាំងម៉ាស៊ីន 130 សេះ និងកម្លាំងបង្វិល 230 Nm បានបំពាក់ម៉ាស៊ីនសាំង 1.2L ស៊ីឡាំង 3 ដែលដំណើរការជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ប្រាំមួយវគ្គ។ភាពរីករាយក្នុងការបើកបរនៅតែជាផ្នែកមួយដ៏សំខាន់នៃរថយន្ត PEUGEOT 2008។ ម្ចាស់រថយន្តអាចជ្រើសរើសការបើកបរជាច្រើនប្រភេទដូចជា ការបើកបរដោយសន្សំសំចៃ (Eco), ការបើរបរក្នុងលក្ខណធម្មតា (Normal) និងការបើកបរប្រភេទឡានស្ព័រ (Sport)ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងបច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ដែលជារថយន្តដំបូងគេបង្អស់ក្នុងពិភពលោក ដែលបង្កើតឡើងជាមួយនឹងការច្នៃប្រឌិតពិតប្រាកដនៃ      បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D ក្នុងគោលដៅធ្វើអោយការបើកបរប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។

https://s9.kh1.co/__image/w=650,h=435,q=100/1b/1b193ba8568092c74c8c035a29222abff13865b2.jpg

ចង្កូតរថយន្ត PEUGEOT 2008 មានទំហំតូចល្មម ដែលបង្កើនសក្តានុពលនៃការ បើកបរបានកាន់តែប្រសើរ   ឡើង។ ក្រៅពីនេះ រថយន្ត PEUGEOT 2008 ត្រូវបានបំពាក់ផងដែរ នូវអេក្រង់ថាច់ស្រ្គីនកម្រិត HD ជាមួយនឹងរូបភាព 3D ប្រកបដោយភាពច្នៃប្រឌិត។

បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D បង្ហាញនូវព័ត៌មានសំខាន់ៗ និងអាចជួយដល់អ្នកបើកបរអាចមើលឃើញដោយងាយស្រួល។ កម្រិតនៃរូបភាពត្រូវបានបង្ហាញយ៉ាងច្បាស់ និងមានចលនាដូចពួកគេខិតចូលទៅជិតភ្នែក ហើយកម្រិតនៃចលនានេះមានបម្រែបម្រូលយ៉ាងលឿនដោយត្រឹមតែកន្លះវិនាទីប៉ណ្ណោះ ដោយអាស្រ័យទៅតាមកម្រិតនៃសារៈសំខាន់ ឬភាពបន្ទាន់។

https://s9.kh1.co/__image/w=650,h=435,q=100/36/36a25ecd17c26030b62c4b9d6c6c960fbe6f17a2.jpg

អេក្រង់ ទំហំ 7 អ៊ីង ភ្ជាប់មកជាមួយ Apple CarPlay® និង Android Auto™ ហើយអាចបញ្ជាបានតាមរយៈផ្លូវកាត់ប៉ះដែលដាក់នៅជាប់ ប៊ូតុង បិត/បើក។រថយន្ត PEUGEOT 2008 ថ្មី នេះ បានបំពាក់ដោយ មាន ហ្រ្វាំង ដើរដោយប្រព័ន្ធ អគ្គិសនី ការកំណត់ម៉ាស៊ីនត្រជាក់រួមតែមួយ កៅអី ស្បែក និង ភ្លើង បំភ្លឺ ខាងក្នុងរថយន្ត ។

បន្ថែមពីលើនេះ ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 2008 ត្រូវបានរចនាឡើងដោយមានភាពធំទូលាយនិងទំនើបស៊ីវីល័យអោយស្របទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងការបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមុខងារជំនួយការបើកបរ ចុងក្រោយបំផុត និងប្រព័ន្ធសុវត្ថិភាពពិសេសរួមមាន៖

• ប្រព័ន្ធរំលឹកទៅដល់អ្នកបើកបរ

• កាម៉េរាក្រោយ 180°

• ប្រព័ន្ធផ្ដល់ដំណឹងពេលមានការវ៉ាជែង

• ប្រព័ន្ធរក្សាគន្លងផ្លូវ

• ប្រព័ន្ធចាប់ហ្វ្រាំងអូតូ

• ប្រព័ន្ធជំនួយពេលចុះចំណោទ

• ប្រព័ន្ធទប់លំនឹង ប្រព័ន្ធហ្វ្រាំងបន្ទាន់

• ពោងសុវត្ថិភាព៦គ្រាប់

https://s9.kh1.co/__image/w=650,h=550,q=100/b9/b9fe6cde7344678d23083babfface9bbac851b04.jpg

រថយន្ត PEUGEOT 2008 ថ្មី ត្រូវបានផ្គុំក្នុងស្រុកនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah។ យានជំនិះទាំងអស់ដែលបានសាងសង់នៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការពិសោធន័ និងការធ្វើតេស្តគុណភាពច្បាស់លាស់ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍។ PEUGEOT 2008 បានឆ្លងកាត់ការធ្វើតេស្តសាកល្បងដោយជោគជ័យក្នុងចម្ងាយ 200,000 គីឡូម៉ែត្រក្នុងអាកាសធាតុ និងបរិស្ថានចម្រុះរបស់ប្រទេសម៉ាឡេស៊ី។

រថយន្ត PEUGEOT 2008 មានបួនពណ៌ខាងក្រៅ រួមមាន ប្រផេះ ស ខ្មៅ និងពណ៌ទឹកក្រូច។

https://s9.kh1.co/__image/w=650,h=366,q=100/0d/0d9f21fceb1a5fcd62eb7bd0a99a0075960dbab0.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3d/3d44a7a3a2d5bfd57c46981cc95d7d0682203995.jpg

រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានតម្លៃ 45900 USD មានលក់នៅហាងដៃគូចែកចាយ PEUGEOT នៅក្នុងប្រទេសកម្ពុជា។

រថយន្តម៉ូដែល PEUGEOT 2008 ថ្មីមានការធានារយៈពេល ៥ ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងរយៈពេលធានាគុណភាពរហូតដល់ ៥ ឆ្នាំ ឬចម្ងាយ 100,000 គីឡូម៉ែត្រ ក្រោមកម្មវិធី New Lion Care របស់ក្រុមហ៊ុន PEUGEOT CAMBODIA ។

ទន្ទឹមជាមួយគ្នានេះដែរ ក្រៅពីពិធីសម្ពោធរថយន្តដ៏ទំនើប និងស្រស់ស្អាតមួយនេះ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងក្រុមបណ្ដារអ្នកសារពត៌មានជាច្រើនស្ថាប័ន ក៏មានការរៀបចំពីធីនៃការប្រគល់រថយន្តជូនដល់អតិថិជនផ្ទាល់ភ្លាមៗ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន PEUGEOT ដែលបានធ្វើការបញ្ជាទិញកក់ទុកមុនផងដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/2d/2d4fec919d027ade18911eba8908a90015fe2189.jpg
https://s9.kh1.co/__image/w=650,h=366,q=100/6c/6c847d64192fc1395117ae81718e212e8debd126.jpg

សូមបញ្ជាក់ផងដែរថា សម្រាប់ពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ

▪️ លេខទូរស័ព្ទ 076 738 4368

▪️ Facebook Page : PeugeotCambodia

▪️ វបសាយ : peugeot.com.kh

▪️ អាសយដ្ឋានតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ។

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T