ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងការបង្ហោះរបស់តារាចម្រៀង និងជាអ្នកនិពន្ធ Original song លោក ទ្រី សក្កដា បានទម្លាយរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងតារា TikTok ក៏ដូចជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Sart។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការបង្ហោះនោះ ដោយបានលើកឡើង ថាកន្លងមក តារា TikTok ម្នាក់នោះ បានធ្លាប់ប្រើពាក្យមិនសមរម្យ ថែមទាំងបានដៀលរូបលោក កាលពី១ឆ្នាំមុន ខណៈដែល អ្នកទាំងពីរ មានពេលវាលាបាន សហការរួមការងារជាមួយគ្នា។
ទៀតសោត ការបង្ហោះ ជាសំណេរវែងអន្លាយ ថែមទាំង បញ្ចេញជាភស្តុតាង ទៅនឹងការឆាតក្នុងគ្រុប របស់ពួកគេ កាលពីជាង ១ឆ្នាំ ដោយលោក ទ្រី សក្កដា បានលើកឡើងដូច្នេះថា៖
នេះបងប្អូនយេីងជួយធ្វេីការវិនិច្ឆ័យទាំងអស់គ្នា ! ខ្ញុំតំណាងអោយមេក្រុម សំឡេងរីខត បានលាក់រឿងរ៉ាវនេះទុកក្នុងបេះដូង 1ឆ្នាំនិង11 ថ្ងៃហេីយ ! ស្រាប់តែថ្ងៃនេះខ្ញុំបានឃេីញតួឯកMV “ ឃេីញហេីយស្អាតណាស់” ចេញវីដេអូអប់រំគេ ថា “ ពេលក្រគមេីលងាយ មនុស្សខ្លះនិយាយដោយមិនបានយកខួរគិត “ ពិតជាចាក់ដោតមែន! សាច់រឿងខ្ញូំបានកើតឡើងតាំងពីមួយឆ្នាំមុន ខ្ញុំនិងគាត់ច្រៀងនៅក្រុមតែមួយ តែថ្ងៃមួយសុខៗស្រាប់លេចMessageនេះមកក្នុងគ្រុបទាំងមូល ទីមួយមូលហេតុអ្វីហៅឈ្មោះខ្ញុំតែផ្ញេីចូលគ្រុបទាំងមូល ទាំងដែលខ្ញុំជាមេក្រុម? ម៉េចមិនផ្ញេីPrivate មក? ទីពីរ សួរថារាល់ថ្ងៃអូនឯងមាក់ងាយអ្នកសិល្បៈដល់ថ្នាក់ហ្នឹង? ហេីយបេីចឹងបងផុសរូបឬចម្រៀងប្អូនក្នុង Page Somleng Records ប្អូន Share ធ្វេីអី? ហើយប្អូននឹកឃេីញអីមកប្រាប់បងថាកុំអោយ Share រូបប្អូនផ្តេសផ្តាស ? នែពៅមាសហ្អា មុនចេញវីដេអូអប់រំគេ អប់រំខ្លួនឯងសិន អប់រំពីសុជីធម៌ក្នុងការនិយាយស្តី ! សម្តីប្អូនដូចយកកាំបិតមកចាក់បេះដូងអ្នកសិល្បៈដូចបងចឹង បងទទួលស្គាល់បងមិនមែនជាអ្នកលក់online មានលុយយលាន$ដូចប្អូនមែន តែការងារបងថ្លៃថ្នូរណាស់អូន បងគោរពស្រលាញ់ការងារដែលបងធ្វេីទោះបានកម្រៃត្រឹមចិញ្ចឹមជីវិតម៉ារស់ជាមួយគ្រួសារបងក៏ដោយ ! អូនកុំតាំងខ្លួនជាមនុស្សអស្ចារ្យពេក ព្រោះទាំងអូនទាំងបងនៅដេីរលេីដីតេីមិនទាន់ដេីរលេីអាកាសណា! ចឹងបងរស់នៅបែបបង អូនរស់នៅបែបអូន គោរពអោយតម្លៃគេផង កុំមាក់ងាយគេពេក លឺអត់? អ្នកទាំងអស់គ្នាសូមជួយមេីលMessage នេះ ហេីយប្រាប់មេីលសម្តីបែបនេះសមនឹងប្រេីមកមេក្រុមនៅក្នុងគ្រុបអត់?អ្នកទាំងអស់គ្នាត្រូវចាំ សម្តីទាំងនេះវាដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំនិងឆាបឆួលរាល់ពេលដែលខ្ញុំបេីកឃេីញរូបម្នាក់ហ្នឹងម្តងៗ! យល់អារម្មណ៍ហ្នឹងអត់?សំខាន់ Block ខ្ញុំចោលទាំងខ្ញុំមិនបានឆ្លេីយតបវែកញែកហេីយ ខ្ញុំឆាតទៅសួរ Page អត់តបទៀត! បេីសុខៗខ្ញុំទៅដៀលក្បាលអ្នកឯងវិញទាងដែលអ្នកឯងអត់ដឹងខ្លួនខុសអី អ្នកឯងខឹងអត់?ដោយក្តីគោរពពីខ្ញុំបាទ សក្កដា ដែលត្រូវតួសម្តែង Mv “ ឃេីញហេីយស្អាតណាស់ “ ដៀលកាលពីមួយឆ្នាំមុន
យ៉ាងណាមិញ ក្រោយពីការបង្ហោះបែបនេះ ត្រូវបាន មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងការបង្ហោះរបស់លោក ជុំវិញរឿងរ៉ាវ ចម្រូងចម្រាសជាមួយនឹង តារា TikTok Oun Sart ដែលពួកគេមានរឿងជាមួយគ្នា បានធ្វើឲ្យមានភាពទាក់ទាញពី សំណាក់អ្នកលេងបណ្តាញសង្គមជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖



