កក្រើកតែម្តង! ហាងនំប៉័ងប្រេនល្បី TOUS les JOURS បើកសាខាថ្មីក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល និងមានផ្តល់ជូននំប៉័ង Free ដល់ទៅ ១០០០ នំ ជាមួយប្រូម៉ូស្សិនពិសេសៗ!

//s9.kh1.co/9e/9edd240e4ba1c2ac49afcdd937d3c968887b40b4.jpg
សង្គម

 ១៣-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ហាង TOUS les JOURS ជាហាងនំប៉័ង និងនំខេកប្រេនល្បីលេខ១ មកពីប្រទេសកូរ៉េ។

ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ហាង TOUS les JOURS ជាហាងនំប៉័ង និងនំខេកប្រេនល្បីលេខ១ មកពីប្រទេសកូរ៉េ បានប្រកាសបើកសាខាថ្មីមួយទៀតហើយនៅជាន់ទី១ ក្នុងផ្សារទំនើបខ្នាតយក្សជីបម៉ុង ២៧១ មេហ្គាម៉ល ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនៃការបើកលក់សាកល្បងចាប់ពីថ្ងៃទី១២ ខែតុលា នេះតទៅ ហាងនំប៉័ង TOUS les JOURS ក៏មានការផ្តល់ជូនពិសេសបំផុតដល់អតិថិជនទាំងអស់ គឺការផ្តល់ជូននំ Free ដល់ទៅ ១០០០ នំ អមដោយប្រូម៉ូស្សិនពិសេសទិញនំ ២ បាន ៣ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/8a/8a8dc191f34dc10c2eb9d258e7a994baaef2b35f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3d/3dc822a64e8b157aeb2ef2626aa2e021aacf02bb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ff/ff5d7173e7ca223846b16c231161bb1dd8b156e9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/bf/bf55904db310120e2481fa83d02e150876334073.jpg

កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្នុងថ្ងៃបើកលក់សាកល្បង​ថ្ងៃដំបូងនេះ ភ្ញៀវកិត្តិយសជាក្រុមហ៊ុនដៃគូសហការជាច្រើនក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ ក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកអគ្គនាយក គួច សុខលី បានបញ្ជាក់ឱ្យដឹងថា៖

«ការសម្រេចចិត្តបើកសាខាថ្មីរបស់ហាង TOUS les JOURS នៅក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ព្រោះនេះជាទីតាំងដ៏ស័ក្តិសមតាមបរិបទរស់នៅសម័យថ្មី ស្ថិតក្នុងផ្សារទំនើបលំដាប់អន្តរជាតិ មានការរចនាទំនើបប្លែកភ្នែក និងស្ថិតនៅតំបន់កណ្តាលទីក្រុងភ្នំពេញងាយស្រួលដល់ការធ្វើដំណើរ។ អ្នកមកទិញទំនិញ ឬមកលេងកម្សាន្តនៅក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល អាចមកទិញនំប៉័ង នំខេក និងកាហ្វេនៅហាង TOUS les JOURS ទទួលទានបានភ្លាមៗយ៉ាងឈ្ងុយឆ្ងាញ់ អមជាមួយកន្លែងអង្គុយសម្រាក និងជជែកលេងប្រកបដោយផាសុកភាពបំផុត»។

https://s9.kh1.co/__image/w=650,h=434,q=100/fe/fedf1d7758c0732caba41f0e13d6057f2a062793.jpg
https://s9.kh1.co/__image/w=650,h=434,q=100/77/775023ff813f24032fe6b2a3aa6653c167261557.jpg
https://s9.kh1.co/__image/w=650,h=434,q=100/92/929c575ee039eaa2bff825824341105939924f30.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fd/fd9354fc6b3857405e07c6fd83016b8aab830571.jpg

គួរបញ្ជាក់ថា កន្លងមកហាងនំប៉័ង TOUS les JOURS គ្រប់សាខាតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទៅ ព្រោះរសជាតិនំប៉័ងនិងនំខេកធ្វើថ្មីៗជារៀងរាល់ថ្ងៃដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត រួមទាំងការបន្តចេញលក់នំប្រភេទថ្មីៗតាមតម្រូវការអតិថិជនជានិច្ច។ កាលពីពេលថ្មីៗកន្លងទៅនេះ ហាងនំប៉័ង TOUS les JOURS ក៏ទើបចេញលក់ប្រភេទនំ Mini Cake និងនំ Mini Tart តូចៗស្អាតៗជាច្រើនរសជាតិទៀត ដែលមានរសជាតិឆ្ងាញ់ប្លែកមាត់ ហើយមានម៉ូដស្អាតទាក់ទាញគួរឲ្យចង់ទទួលទានបំផុត៕

https://s9.kh1.co/__image/w=650,h=434,q=100/28/2874b4ffed66389597f01308592842cafc97047c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0d/0da569d1a9ea5434fd0f8fa7131eef7bb4ee3b2d.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/b0/b0f356a3160471913967867396c372a98706e83a.jpg

គំរូល្អក្នុងខែពិសេសនៃទិវាក្តីស្រលាញ់ ១៤ កុម្ភៈ! យុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ ៥០០០ ប្រអប់របស់ហាង The Asian Kitchen (T.A.K) ទទួលបានការសរសើរពីតំណាងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩!

 ១៤-កុម្ភៈ-២០២២ 
 ៩ព្រឹក · ២ ឆ្នាំមុន
//s9.kh1.co/35/354dd2a58daf5ec553bd871915efd22dbfe87379.jpg

ពិតជាហាងអាហារគំរូគួរឱ្យសរសើរមែន! The Asian Kitchen (T.A.K) បន្តយុទ្ធនាការចែករំលែកអាហារនៃក្ដីស្រលាញ់ចំនួន ៥០០០ ប្រអប់ ក្នុងឆ្នាំ២០២២ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩!

 ២៨-មករា-២០២២ 
 ៤ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T